Connect with us

ព័ត៌មានជាតិ

ស៊យម៉្លេះ ! នាំស្រីស្នេហ៍មករួមរ័កនៅផ្ទះ ប្រពន្ធមកទាន់ ប្តឹងទារ៧ពាន់ដុល្លារ

ខេត្តកណ្តាល ៖ បុរសមានប្រពន្ធកូនម្នាក់  ខណៈដែលប្រពន្ធរវល់ទៅស្រុកកំណើតមើលថែម្តាយកំពុងមានជំងឺ ស្រាប់តែបែកគំនិតលួចទាក់ទងស្រីញី  រហូតដល់ថ្លើមធំហ៊ាននាំស្រីស្នេហ៍រួមរ័កដល់ផ្ទះ យ៉ាងត្រេកត្រអាល ។ លុះប្រពន្ធដឹងក្លិន ក៏លបវិលមកផ្ទះវិញស្ងាត់ៗស្រាប់តែប្រទះឃើញប្តីកំពុងនាំស្រីស្នេហ៍ឡើងឋានសួគ៌ក្នុងបន្ទប់តែ២នាក់ ធ្វើឲ្យនារីជាប្រពន្ធពេញច្បាប់ឈឺចិត្តស្អិតទ្រូង  និងមិនអាចទទួលយកទង្វើក្បត់ចិត្តរបស់ប្តីមិនបាន ក៏ធ្វើដំណើរមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ករណីប្រពន្ធតាមទាន់ប្តីកំហូចនាំស្រីស្នេហ៍ឡើងផ្ទះនេះ  បានបង្កឲ្យមានភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិឈ្វាំង ឃុំឈ្វាំង ស្រុកពញាឮ។

ប្តីកំហូចដែលនាំស្រីស្នេហ៍មករួមរ័កដល់ផ្ទះនេះ  មានឈ្មោះអ៊ូច អន មុខរបរជាងផ្សារដែក និងស្ត្រីជាប្រពន្ធ មានឈ្មោះរ័ត្ន ស្រីមុំ មុខរបរកម្មការិនីរោងចក្រ។  ចំណែក នារីជាស្រី ស្នេហ៍របស់បុរសជាប្តី មានឈ្មោះយ៉យ ឃុន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅឃុំគោកពោធិ៍ ស្រុកបុរីជលសា ខេត្តតាកែវ  សព្វថ្ងៃរស់នៅក្នុងភូមិដំរែ ឃុំបឹងចា ស្រុកសម្បូណ៍ ខេត្តក្រចេះ។

ស្ត្រីជាប្រពន្ធ បានរៀបរាប់ឲ្យដឹងថា នាងបានរៀបការជាមួយនឹងប្តីកំហូចរូបនេះ តាមប្រពៃណី តាំងពីឆ្នាំ២០១៥ និងបានបង្កើតកូនប្រុសម្នាក់។   នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ នាងបានបបួលប្តីទៅលេងបុណ្យចូលឆ្នាំ នៅស្រុកកំណើតឯខេត្តតាកែវ តែប្តីមិនព្រមទៅជាមួយទេ ហើយថែមទាំងជេរដៀលពូជនាងទៀត ព្រមទាំងបានដេញនាងទៅទាំងយប់ ទើបនាងទៅចោលប្តី ។ តែពេលនោះ នាងបានទៅរកម្តាយក្មេក ដើម្បីប្រាប់គាត់ដែរ តែម្តាយក្មេកអត់នៅ ទើបនាងបានផ្តាំបងប្អូនជិតខាងជួយប្រាប់ម្តាយក្មេករបស់នាងផង។ លុះចូលឆ្នាំរួច ៣ថ្ងៃ នាងបានទូរស័ព្ទទៅប្តីឱ្យមកដឹកនាងមកផ្ទះវិញដែរ តែប្តីមិនព្រមមកទទួលនាងទេ ។ លុះដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នាងទទួលដំណឹងថា ប្តីកំហូចរូបនេះ យកស្រីកំណាន់មកដេកដល់ផ្ទះ។ 

នារីខាងលើបន្តថា លុះមកដល់ថ្ងៃកើតហេតុ នាងបានជិះរថយន្តឈ្នួលមកពីស្រុកកំណើតវិញ  តែដឹងអី ! ពេលមកដល់ផ្ទះ ស្រាប់តែឃើញប្តី និងស្រីស្នេហ៍នៅក្នុងផ្ទះតែ២នាក់  នែបនិត្យគ្នាយ៉ាងផ្អែមល្ហែម  ធ្វើឲ្យនាងឈឺចាប់ជាពន់ពេក  ក៏ធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងធ្វើការលែងលះគ្នាឲ្យដាច់ស្រេច តែនាងទាមទារប្រាក់ចំនួន៧ពាន់ដុល្លារ រួមនិងអាហារកិច្ចចិញ្ចឹមកូន រីឯផ្ទះសម្បែង ទ្រព្យសម្បត្តិទាំងប៉ុន្មាន នាងប្រគល់ឱ្យប្តីទាំងអស់។ 

ដោយឡែក នារីជាគូស្នេហ៍របស់បុរសជាប្តីខាងលើ បានឱ្យដឹងថា តាមពិត នាងមិនដឹងថា បុរសជាគូស្នេហ៍រូបនេះ មានប្រពន្ធមិនទាន់លែងលះគ្នាដាច់ស្រេចនោះទេ ដោយគាត់បានប្រាប់នាងថា គាត់គឺជាបុរសពោះម៉ាយ មានកូនប្រុសម្នាក់ ទើបនាងបានលង់ខ្លួនស្រលាញ់គ្នាតែម្តង។ 

ជុំវិញនឹងជម្លោះស្នេហាត្រីកោណខាងលើនេះ មន្ត្រីសាលាឃុំឈ្វាំង កំពុងជួយធ្វើការសម្របសម្រួល ធ្វើយ៉ាងណាឱ្យប្តីប្រពន្ធពួកគេ  បញ្ចប់បញ្ហាដោយសន្តិវិធី៕

Advertisement