Connect with us

ព័ត៌មានជាតិ

ម៉េចលោកមេភូមិគិតបែបនេះ! មេភូមិព្រៃពង្រមានវិបត្តិផ្លូវចិត្ត លែងចង់ចង.កស្លាប់ចោលប្រពន្ធកូន

ភ្នំពេញ ៖ បុរសជាមេភូមិម្នាក់ ព្រោះតែមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ គិតមិនយល់ ដោះស្រាយមិនចេញ ស្រាប់តែគិតខ្លីលែងចង់រស់តទៅទៀត ក៏ជ្រើសរើសផ្លូវបញ្ចប់ជីវិតខ្លួនឯង ដោយចង.ក បណ្តាលឲ្យស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម។ 

ករណីលោកមេភូមិចង.កស្លាប់នេះ បង្កការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩  ត្រង់ចំណុចរោងអង្គុយលេងក្រោយផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។

ជនរងគ្រោះ មានឈ្មោះធ្លក កុសល ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិព្រៃពង្រ មានទីលំនៅផ្ទះគ្មានលេខផ្លូវ១៥១ ស្ថិតក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។

ស្រី្តជាប្រពន្ធ ជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែលម៉ោង៩និង០០នាទីយប់  មុនពេលកើតហេតុ ។  គាត់ និងប្តី (ជនរងគ្រោះ) បានចូលដេកដូចសព្វដង ដោយមិនមានរឿងអ្វីកើតឡើងចំពោះប្តីទេ ហើយគាត់ក៏មិននឹកដល់រឿងប្តីបញ្ចប់ជីវិតខ្លួនឯងបែបនេះដែរ។ 

លុះដល់ព្រឹកឡើងថ្ងៃទី១២  វេលាម៉ោង៥ និង២០នាទី  ពេលគាត់ភ្ញាក់ដឹងខ្លួន ស្រាប់តែបាត់ប្តី   ពេលនោះ គាត់បានដើររកជុំវិញផ្ទះ ស្រាប់តែប្រទះឃើញប្តីចង.កក្នុងរោងអង្គុយលេងខាងក្រោយផ្ទះ  ធ្វើឲ្យគាត់រន្ធត់ចិត្តជាខ្លាំង និងបានស្រែកឆោឡោហៅឲ្យបងប្អូនជួយកាត់ខ្សែទម្លាក់ប្តីចុះមកក្រោម និងដឹកបញ្ជូនទៅមន្ទីពេទ្យព្រែកព្នៅ បំណងជួយសង្គ្រោះជីវិត តែក្រោយពីគ្រូពេទ្យពិនិត្យរួចប្រាប់ថា ប្តីគាត់បានស្លាប់បាត់ទៅហើយ ទើបគាត់ដឹកសពមកផ្ទះវិញ និងរាយការណ៍ជូនសមត្ថកិច្ចចុះមកអន្តរាគមន៍។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះពិនិត្យសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចង.កធ្វើអត្តឃាតពិតប្រាដកមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ។ សពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

Advertisement