Connect with us

តារាអន្តរជាតិ

អ្នកគាំទ្រព្រួយបារម្ភខ្លាច Mew Nittha ឡើងជាតិស្ករ និងកើតជំងឺទឹកនោមផ្អែមក្រោយឃើញនាងញ៉ាំទុរេនច្រើនខុសពីធម្មតា! (មានវីដេអូ)

ថៃ ៖ តារាសម្តែងស្រីដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសថៃគឺនាង Mew Nittha ដែលត្រូវបានគេដឹងជាជាតួអង្គឯកស្រីនៅក្នុងរឿង «My Husband In Law» ពេលនេះកំពុងតែត្រៀមខ្លួនទទួលយកសមាជិកគ្រួសារថ្មីបន្ទាប់ពីនាងពរពោះបាន ៦ខែ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះក្រោយពេលអេកូរួចក៏បានដឹងថាកូនក្នុងផ្ទៃរបស់នាងគឺជាកូនស្រី ដែលធ្វើឲ្យនាង និងស្វាមីហាក់សប្បាយចិត្តជាខ្លាំង។

យ៉ាងណាមិញក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកម្តាយថ្មីថ្មោងរូបនេះហាក់បង្ហាញអាការៈចាញ់កូនជាខ្លាំង ជាពិសេសនោះគឺធ្វើឲ្យនាងចង់ញ៉ាំផ្លែទុរេនស្ទើរតែគ្រប់ពេលវេលា រហូតដល់ថ្នាក់ទុរេនបកសំបកទុរេនចំនួន ៣ផ្លែញ៉ាំក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍តែប៉ុណ្ណោះ នេះបើយោងតាមការបង្ហោះវីដេអូរបស់នាងនៅលើ Youtube Channel។

ងាកមកកាន់អ្នកគាំទ្ររបស់នាងឯណេះហាក់សម្តែងការព្រួយបារម្ភ និងមិនចង់ឲ្យនាងញ៉ាំផ្លែទុរេនច្រើនដល់ថ្នាកនេះដែរ ព្រោះពួកគេថាវាអាចប៉ះពាល់ទៅដល់សុខភាព ជាពិសេសអាចធ្វើឲ្យនាងឡើងទម្ងន់ ឬក៏អាចកើតជាជំងឺទឹកនោមផ្អែមផងក៏មាន៕

សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

Advertisement