Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនអ្នកម៉ៅការសំណង់ម្នាក់ ករណីចេញសែកស្អុយជិត២ម៉ឺនដុល្លារ

ភ្នំពេញ៖  សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអ្នកម៉ៅការសំណង់ ដែលចេញសែកស្អុយគ្មានទឹកប្រាក់ជិត២ម៉ឺនដុល្លារ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះលេខ១៤០៦ ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ សួង ស៊ីន អាយុ២៩ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ ដោយឡែកជនរងគ្រោះឈ្មោះ ហ៊ន ឡេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនដ្រេហ្គនស៊ីធីខនគ្រីត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សម្ភារបាត់បង់លុយដុល្លាចំនួន១៨,២៤០ដុល្លារ។

មុនពេលកើតហេតុ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ដោយជនសង្ស័យខាងលើ បានមកទំនាក់ទំនងនៅក្រុមហ៊ុនដ្រេហ្គនស៊ីធីខនគ្រីត ដើម្បីយកបេតុងលាយស្រេចទៅលក់បន្ត តែមិនទាន់ទូរទាត់សាច់ប្រាក់ឲ្យក្រុមហ៊ុន សរុបជាទឹកប្រាក់ចំនួន១៨,២៤០ដុល្លារនោះទេ។ បន្ទាប់មកជនសង្ស័យ បានចេញសែកធានាគារស្ថាបនាឲ្យទៅក្រុមហ៊ុន ។ ពេលភាគីក្រុមហ៊ុន បានយកសែកទៅបើកប្រាក់នៅធនាគារស្ថាបនា ស្រាប់តែបុគ្គលិកធានាគារ ប្រាប់មកវិញថា សែកនេះពុំមានសាច់ប្រាក់នៅក្នុងកុងធានាគារទេ។

លុះដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបានធ្វើការទំនាក់ទំនង់ទៅជនសង្ស័យ ឲ្យមកដោះស្រាយលុយជំពាក់ក្រុមហ៊ុន ។ ពេលជនសង្ស័យមកដល់ ជនរងគ្រោះក៍ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់ តែម្តង។ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

Advertisement