Connect with us

តារាជាតិ

នៅសុខៗ រ៉េត សារីតា បង្ហោះសារយ៉ាងចាក់ដោតមួយបង្ហោះពីទឹកដីសហរដ្ឋអាមេរិក!

រាជធានីភ្នំពេញ ៖ បវរកញ្ញាចក្រវាឡកម្ពុជា កញ្ញា រ៉េត សារីតា ដែលត្រូវបានមហាជនដឹងថាជាបេក្ខភាពនារីជើងខ្លាំងខាងភាសា និងពោរពេញទៅដោយសម្រស់ដ៏ស្រស់ស្អាតផងនោះ ធ្វើឲ្យ សារីតា កាន់តែលេចធ្លោ បើទោះបីជានាងមិនទទួលបានជោគជ័យលើបេក្ខភាពដទៃទៀត ក៏នាងនៅតែមានជាបេក្ខភាពមួយរូបដែលត្រូវបានអ្នកគាំទ្រកម្ពុជាកត់ទុកក្នុងចិត្តផងដែរ។

ខណៈពេលដែលនាងបានបញ្ចប់បេកសកម្មក្នុងការប្រកួតរួចរាល់ សារីតា ក៏នៅតែបន្តសកម្មភាពរបស់ខ្លួននៅលើទឹកដីសហរដ្ឋអាមេរិក ដែលបានធ្វើឲ្យហ្វេនៗ និងប្រិយមិត្ត ដែលជាអ្នកស្រលាញ់ចូលចិត្តនាងចាប់អារម្មណ៍ និងនាំគ្នាស្ងើចសរសើរយ៉ាងខ្លាំងចំពោះកញ្ញា ផ្ទាល់តែម្តង។

ជាក់ស្តែង បើទោះជានាងមិនទាន់វិលត្រឡប់មកស្រុកខ្មែរវិញយ៉ាងណាក្ដី ក៏នាងនៅតែព្យាយាមបង្ហោះរូបមួយចំនួនបង្ហាញពីសកម្មភាពរបស់ខ្លួនចែកជូនហ្វេនៗ ទស្សនា ណៈដែលប៉ុន្មានម៉ោងនេះបន្តិចគេបានគេបានឃើញនាងបង្ហោះរូបភាពមួយសន្លឹកអមជាមួយនឹងសារមួយចំនួនថា «ជីវិតមនុស្សមានចុះ មានឡើង មានឧបសគ្គ មានគេពេញចិត្តនិងមិនពេញចិត្ត។ ខ្ញុំយល់ឃើញថាវាជារឿងធម្មតាក្នុងជីវិត ហេតុនេះហើយរឿងខ្លះដែលមើលទៅគ្មានប្រយោជន៍ដល់ខ្លួនឯងនិងមនុស្សជាទីស្រឡាញ់ទេ រៀនអត់ធ្មត់ធ្វើមិនដឹងមិនឮ មើលរំលងទៅ វាប្រសើរជាង។ មិនប៉ះពាល់ដល់អ្នកដទៃហើយ សប្បាយផ្លូវចិត្តយើងទៀត។ (អផ្សុកក្នុងយន្តហោះពេក សរសេរលេងៗខ្លះទៅណា) Goodnight from Utah»៕

Advertisement