Connect with us

ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថឃាត់ខ្លួនស្រី២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថមន្ទីរយុត្តិធម៌ខេត្ត និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច ចុះបង្ក្រាបករណីចែកចាយ និងជួញដូរគ្រឿងញៀនឃាត់ខ្លួនស្រីជាជនសង្ស័យចំនួន០២នាក់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច  ។

ជនសង្ស័យទី១-ឈ្មោះ ទេព សុភ័ក្រ ភេទស្រី អាយុ ៣៤ឆ្នាំរស់នៅភូមិ ឃុំខាងលើជនសង្ស័យ ទី២-ឈ្មោះ សឿន សុដា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិទី៣ ឃុំស្រុកជាមួយគ្នា ។

វត្ថុតាងដកហូតមាន ៖ ថ្នាំញៀនម៉ាទឹកកក ០៨កញ្ចប់ ស្មើ១៨,២៥ក្រាម , ម៉ូតូ ០១គ្រឿង , ទូរស័ព្ទ ០២គ្រឿង , ជញ្ជីងថ្លឹងថ្នាំញៀន០១ , កន្ត្រៃ ០២ និងថង់ច្រកថ្នាំញៀន ១,២៥០ថង់ ។

ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចនាំទៅសាកសួរបន្តតាមនីតិវិធី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ៕

Advertisement