ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ មានករណីគួរឲ្យអស់សំណើចមួយ ត្រូវបានប្រជាជនថៃនាំគ្នាស៊ែរផ្អើលបណ្តាញសង្គមហ្វេសប៊ូក ដោយសារស្ត្រីម្នាក់ បានថតបង្ហោះរូបភាពរថយន្ត១គ្រឿង ពណ៌ស ដែលមានសរសេរអក្សរពេញរថយន្ត ក្រោយពីគាត់ចាប់បានថា ប្តីរបស់ខ្លួនបានទៅដើរលេងជាមួយមិត្តភក្តិ និងស្រីថ្មី ថែមតាំងមានអីៗជាមួយគ្នាទៀតនោះ ។
ប្រពន្ធយកហ្វឺតសរសេរពាក្យអសុរោះពេញឡានប្តី
រឿងរ៉ាវនេះ ធ្វើឲ្យនាងខឹងយ៉ាងខ្លាំង រហូតយកហ្វឺតទៅគូរសរសេរជុំវិញរថយន្ត ហើយពាក្យទាំងនោះគឺជាពាក្យជេរដ៏អសុរោះទៀតផង ។
បើតាមរយៈការបង្ហោះរូបភាពខាងលើ ត្រូវបានមហាជនភាគច្រើន ខមិនថា នាងប្រហែលជាជួបរឿងបែបនេះដដែលៗច្រើនដងហើយ ទើបបានជានាងទ្រាំលែងបាន ទើបហ៊ានធ្វើរឿងបែបនេះតែម្តង ។
បន្ទាប់ពីមានការបង្ហោះរូបភាពនៅលើបណ្តាញសង្គមហ្វេសប៊ូករួច មានចំនួនអ្នកចូលទស្សនា និងចុចស៊ែររូបភាពនេះច្រើនរហូតដល់ជាង 100K ឯណោះ ៕