Connect with us

តារាជាតិ

មើលសឹងមិនស្គាល់! បើមិនប្រាប់ ប្រហែលមិនដឹងទេថារូបថតទាំងនេះជាលោក អ៊ឹម ជីវ៉ា!

រាជធានីភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់រួចមកហើយពីលោក អ៊ឹម ជីវ៉ា ដែលគេង្កេតឃើញថាលោកតែងតែចេញមុខជួយទៅដល់សិល្បៈករដែលកំពុងតែជួបជីវភាពខ្វះខាត ខណៈលោកក៏ឧស្សាហ៍បង្ហាញមុខជាញឹកញាប់នៅក្នុងកម្មវិធីផ្សេងៗរបស់តារាប្រុសស្រីកម្ពុជា។

យ៉ាងណាមិញ ប្រិយមិត្តក៏ធ្លាប់តែបានឃើញរូបរាងរបស់លោក អ៊ឹម ជីវ៉ា នៅពលបច្ចុប្បន្នដែលលោកមានសាច់មានឈាម ធាត់ទ្រលុកទ្រលន់ ខណៈអ្នកខ្លះហាក់មិនដែលបានឃើញរូបរបស់លោកកាលពីលោកចាប់ផ្តើមពេញកម្លោះនោះនៅឡើយទេ។

នៅមុននេះបន្តិចគេក៏ស្រាប់តែបានឃើញលោក អ៊ឹម ជីវ៉ា បង្ហោះរូបភាពមួយចំនួនរបស់លោកកាលពីនៅឆ្នាំ ១៩៩៩ ដែលពេលនោះលោកថាលោកបានថតតាំងពីបឹងកក់នៅមិនទាន់លុប ដោយលោកបានរៀបរាប់យ៉ាងដូច្នេះថា «រូបថត អុឹម ជីវ៉ា ថតកាលនៅឆ្នាំ១៩៩៩ ថតនៅបឹងកក់មិនទាន់លុប កាលនោះប្រឡងជាប់លេខ១ ផ្នែកធ្មេញស្អាត ញញឹមស្រស់ ប្រចាំទំនប់ទួលគោក ថ្នល់រទេះភ្លើងធ្វើជាមនុស្សត្រូវមានគុណធម៌ និងភាពស្មោះត្រង់ ហើយសាងអំពើល្អអោយបានច្រើន អំពើល្អមិនសាបសាបសូន្យ»៕

សូមប្រិយមិត្តទស្សនារូបភាពមួយចំនួនដូចខាងក្រោម៖

Advertisement