បរទេស៖ កាលពីពេលថ្មីៗនេះ គេហទំព័របរទេសមួយ បានចុះផ្សាយហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតបុរសម្នាក់ ជនជាតិរុស្ស៊ី ក្រោយពីបុរសរូបនោះ បានបើកម៉ុតូធំ រហូតដល់មានគ្រោះថ្នាក់នៅតាមដងផ្លូវជនបទមួយ ក្បែរក្រុងមូស្គូ ប្រទេសរុស្ស៊ី ។
បុរសដែលស្លាប់ដោយសារជំនាញបើកម៉ូតូដោយប្រើជើងជំនួសដៃ
ហេតុការណ៍ខាងលើ បានកើតឡើងនៅតាមផ្លូវ ខណៈពេលដែលមានអ្នកដំណើរផ្សេងទៀត បានធ្វើចរាចរណ៍ទៅមកជាច្រើនផងដែរ ហើយបុរសដែលរងគ្រោះខាងលើ មានឈ្មោះ អាទីយោប ប៊លតឺរេ អាយុ៣៣ឆ្នាំ ហើយបុរសនោះមានរហ័សនាមថា កំពូលអ្នកបើកម៉ូតូប្រើជើងកាច់ចង្កូតជំនួសដៃ (ដូចក្នុងវីដេអូឃ្លីប) ។
បុរសដែលស្លាប់ដោយសារជំនាញបើកម៉ូតូដោយប្រើជើងជំនួសដៃ
បើតាមការរៀបរាប់ពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា គាត់បានបើកម៉ូតូក្នុងល្បឿនយ៉ាងលឿន ហើយបានទៅបុកគូទរថយន្តមួយបាំងកន្លះ ហើយបុរសរងគ្រោះបានខ្ទាតចេញពីលើម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ដូចក្នុងរូបភាព ។
ម៉ូតូរបស់បុរសរងគ្រោះ
បើតាមការត្រួតពិនិត្យរូបភាព និងវីដេអូឃ្លីបផ្សេងៗរបស់បុរសខាងលើ គេបានពិនិត្យឃើញថា គាត់មិនបានប្រើប្រាស់ឧបករណ៍សុវត្ថិភាព ដើម្បីការពារខ្លួនរបស់គាត់នោះទេ រាល់ពេលដែលគាត់បើកម៉ូតូ ដោយប្រើជើងជំនួសដៃ ដើម្បីកាន់ចង្កូត ហើយបើកក្នុងល្បឿយយ៉ាងលឿន ទីបំផុតស្លាប់ដោយសារជំនាញរបស់ខ្លួន ៕