Connect with us

តារាជាតិ

អ្នកណាថាអ្នកមានមាឌម៉ាប់ៗមិនស្អាត! ផេន ខេក បញ្ចេញរូបភាពប៉ុន្មានសន្លឹកនេះធ្វើឲ្យនារីធាត់ៗមានសង្ឃឹមឡើងវិញ!

រាជធានីភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ជាក់ជាមិនខានដោយសារភាពកំប្លុកកំប្លែងរបស់កញ្ញា ផេក ខេក ដែលជាតារាភេទទី៣ តែងតែបានបំរើអារម្មណ៍មហាជនតាមរយៈកម្មវិធីល្បីៗជាច្រើន ក្នុងនាមជាពិធីការិនី ក៏ដូចជាតារាកំប្លែង ជាពិសេសក៏លេចមុខស្ទើរគ្រប់កម្មវិធីផងដែរ។

យ៉ាងណាមិញ បើនិយាយពីជីវិតផ្ទាល់ខ្លួនវិញ តារាភេទទី៣រូបនេះ ក៏ទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីគូស្នេហ៍អស់រយៈពេលជាយូរដែរហើយគឺលោក វិឆ្ឆ័យ ដែលមានមុខមាត់ស្រស់សង្ហាមិនចាញ់តារាភាពយន្តប៉ុន្មានទេ ហើយក៏ត្រៀមដឹកដៃគូស្នេហ៍ចូលរោងជ័យក្នុងពេលវេលាខ្លីខាងមុខនេះ។

ងាកមកកាន់សម្រស់របស់តារាភេទទី ៣ខាងលើវិញឃើញថាហាក់កាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជានាងហាក់មានសាច់បន្តិចប៉ុន្តែគេសង្កេតឃើញថា ផេន ខេក តែងតែសាកសមជាមួយនឹងសម្លៀកបំពាក់គ្រប់ទម្រងដែលនាងបានបង្ហាញតាមរយៈកម្មវិធីផ្សេងៗ ជាពិសេសរូបភាពប៉ុន្មានសន្លឹកដែលនាងបានបង្ហោះនៅលើគណនីហ្វេសប៊ុកនៅមនុនេះបន្តិច៕

សូមប្រិយមិត្តរីករាយទស្សនារូបភាពមួយចំនួនរបស់តារាភេទទី ៣កញ្ញា ផេន ខេក ដូចតទៅ៖

Advertisement