Connect with us

ព័ត៌មានជាតិ

គោដើរមិនចេះមើលឆ្វេងស្តាំ ត្រូវរថយន្តបុកងាប់ ម្ចាស់មិនចេញមកទទួលខុសត្រូវ

ភ្នំពេញ៖ បុរសអ្នករត់តាក់ស៊ីម្នាក់ បានបើករថយន្តក្នុងល្បឿនលឿនជ្រុលបុកសត្វគោពេញទំហឹង។ បណ្តាលអោយងាប់នឹងខូចខាតរថយន្តយ៉ាងដំណំ។  កាលពីវេលាម៉ោង1នឹង30នាទីរំលងអាធាត្រឈានចូលថ្ងៃទី14ខែមិថុនាឆ្នាំ2019 តាមបណ្តោយផ្លូវជាតិលេខ6នៅចំណុចក្បែរនឹងខារ៉ាអូខេ(ណាសាតូ)ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខ័ណ្ឌជ្រោយចង្វារ។

តាមប្រភពព័ត៌មាន ពីជនរងគ្រោះបានអោយដឹងថា៖ មុនពេលកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿងម៉ាក តូយ៉ាតាព្រូសពណ៌ខ្មៅអត់មានស្លាកលេខបើកបរតាមបណ្តោយផ្លូវ

ជាតិលេខ៦ក្នុងទិសដៅពីត្បូងទៅជើងខណៈពេល។  បើកមកដល់ចំណុចកើតហេតុក៏ស្រាបតែមានសត្វគោមួយក្បាលមិនដឹងថា ម្ចាស់នៅឯណានោះទេបានរត់កាត់ផ្លូវធ្វើអោយគាត់អកហ្សើចាប់ហ្វ្រាំងក៏មិនទាន់ ជ្រុលទៅបុកចំពេញទំហឹង បណ្តាលអោយ ខ្ទេចខូចខាតរថយន្តអស់មួយកំណាត់មុខនឹងបែកកញ្ចត់រថយន្តទាំងស្រុង។

រថយន្តបុកគោងាប់

រីឯសត្វគោវិញបានដេកដួលងាប់នៅនឹងកន្លែងកើតហេតុ ដោយមិនឃើញម្ចាស់គោចេញមកដោះស្រាយជាមួយម្ចាស់នោះទេ

បង្កអោយផ្អើលដល់បងប្អូនប្រជាពលរដ្ឋនឹងអ្នកធ្វើដំណើរតាមផ្លូវនោះនាំគ្នាចោមរោមមើលពេញតែផ្លូវ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ជ្រោយចង្វារ បានមកដល់កន្លែងកើតហេតុ ។ ហើយម្ចាស់រថយន្តគាត់ក៏មិនបានដាក់ពាក្យបណ្តឹងក៏សមត្ថកិច្ចព្រមអោយម្ចាស់រថយន្តយកសត្វគោនោះ យកទៅរក្សាទុកដោយខ្លួនឯងតែម្តង៕

Advertisement