Connect with us

ព័ត៌មានអន្តរជាតិ

គួរឲ្យបារម្មណ៍ណាស់! សូម្បីតែឥណ្ឌាក៏ប្រើសារធាតុពុលនៅក្នុងផ្លែឈើដែរ! ក្មេង៤៣នាក់ស្លាប់ ដោយសារជំងឺខួរក្បាល ដែលអាចបណ្តាលមកពីជាតិពុលក្នុងផ្លែគូលែន…

ព័ត៌មានអន្តរជាតិ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានក្នុងស្រុករបស់ឥណ្ឌា បានឲ្យដឹងថា កុមារយ៉ាងហោចណាស់ ៤៣នាក់បានស្លាប់ ក្នុងកំឡុង២សប្តាហ៍ចុងក្រោយនេះ នៅក្នុងរដ្ឋ Bihar ប្រទេសឥណ្ឌា ដោយសារតែពួកគេមានជំងឺខួរក្បាល ហើយខាងអ្នកជំនាញវិទ្យាសាស្ត្របាននិយាយថា ជំងឺនេះវាអាចទាក់ទងនិងការហូបផ្លែគូលែន ដែលមានសារធាតុពុលនៅក្នុងនោះ ។

សារព័ត៌មានក្នុងស្រុកបានឲ្យដឹងទៀតថា ដោយយោងទៅលើរបាយការណ៍របស់ខាងមន្ត្រីសុខាភិបាល បានបញ្ជាក់ថា ក្មេងៗខាងលើ បានស្លាប់នៅក្នុងមន្ទីរពេទ្យ២ នៅក្នុងតំបន់មួយឈ្មោះ Muzaffarpur ដែលស្ថិតនៅក្នុងរដ្ឋដ៏ល្បីឈ្មោះមួយរបស់ឥណ្ឌា ដែលសម្បូរទៅដោយចំការគូលែន ហើយការប្រមូលផលផ្លែគូលែននេះ បានធ្វើឡើងនៅក្នុងខែឧសភា និងខែមិថុនា ។

ទោះបីជាយ៉ាងណាក្តី ខាងមន្ត្រីរបស់រដ្ឋាភិបាល នៅមិនទាន់ចេញមកបញ្ជាក់ពីមូលហេតុពិតប្រាកដ នៃការផ្ទុះរឿងខាងលើនេះនៅលើទេ តែគេបានសន្មត់ថា ភាគច្រើននៃការស្លាប់ទាំងនោះ គឺទាក់ទងទៅនិងជាតិស្ករក្នុងឈាមថយចុះខ្លាំង។

ក្រុមគ្រូពេទ្យជំនាញខាងជំងឺកុមារក្នុងស្រុក បាននិយាយថា កុមារជាង១៥០នាក់ ដែលមានអាយុក្រោម១០ឆ្នាំ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយនឹងរោគសញ្ញានៃជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ ចាប់តាំងពីដើមខែមិថុនាមក ហើយក្នុងនោះកុមារចំនួន៤៣នាក់ ត្រូវបានស្លាប់ ដោយសារតែជាតិស្ករក្នុងឈាមថតចុះខ្លាំងហួសកំរិត ដែលជាលក្ខខណ្ឌដ៏ធ្ងន់ធ្ងរមួយនៃជំងឺរលាកខួរក្បាល ។

Advertisement