Connect with us

តារាជាតិ

យឿន ពិសី យំគគ្រូក ក្រោយស៊ូទ្រាំ៦ឆ្នាំជាមួយពាន ខណៈមិនបានឡើងឆាកដូចគេដទៃ!

រាជធានីភ្នំពេញ ៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយពីម្ចាស់ពាន Cambodian’s Got Talent លោក យឿន ពិសី ដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ និងធ្វើឲ្យមហាជនហាក់ពេញចិត្តជាខ្លាំងចំពោះទឹកដមសំឡេង ក៏ដូចជាទេពកោសល្យរបស់តារាចម្រៀងពីការភ្នែករូបនេះ ជាពិសេសក៏បានធ្វើឲ្យមហាន ក៏ដូចជាទស្សនិកជនមានការពេញចិត្តពេញថ្លើមគ្រប់គ្នាកាលពីពេលដែលលោក យឿន ពិសី បានចូលប្រកួតនាពេលកន្លងនោះ។

ក៏ប៉ុន្តែនាពេលថ្មីៗនេះលោក យឿន ពិសី បានចេញមុខរៀបរាប់ពីសេចក្ដីឈឺចាប់ជាខ្លាំងលាយឡំជាមួយនឹងទឹកភ្នែកដែលហូរមក ដោយលោកបានលើកឡើងអស់រយៈជាង៦ឆ្នាំមកហើយដែលស៊ូទ្រាំដេកឱបពាន ចាប់តាំងពីឆ្នាំ២០១៥ មកដល់ឆ្នាំ២០២១ នេះ លោកថាខ្លួនទទួលរងភាពអយុត្តិធម៌ជាខ្លាំង ព្រោះរាល់ថ្ងៃនេះមានឈ្មោះត្រឹមតែជាម្ចាស់ពាន ប៉ុន្តែពុំដែលបានឡើងឆាកម្ដងនឹងគេសោះឡើយ ខណៈខ្លួនក៏ពុំដែលដាក់តម្លៃខ្លួនថាប៉ុណ្ណេះ ប៉ុណ្ណោះ ដូចតារាឯទៀតនោះដែរ។

អ្វីដែលលោកឈឺចាប់ជាងនេះទៅទៀតនោះលោកថា ប្រសិនបើអាចបង្វិលពេលវេលាវិលត្រឡប់ថយក្រោយលោកសុំមិនជាប់ជាជ័យលាភីលេខ១នោះឡើយ ព្រោះ១ឆ្នាំលោកមិនដែលត្រូវបានគេហៅឲ្យឡើងឆាកម្ដងផង៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូរៀបរាប់របស់លោក យឿន ពិសី ដូចខាងក្រោម៖

Advertisement