Connect with us

តារាជាតិ

ខ្ជូតសាហាវ! អ៊ីវ៉ា បង្ហោះរូបកាលពីពេលចូលសិល្បៈដំបូងៗ ហ្វេនៗសរសើរថាស្អាតគ្រប់គ្នា!

រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយរូបនៅក្នុងផលិតកម្ម សាន់ដេ កញ្ញា អ៊ីវ៉ា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់ភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលឃើញតារាស្រីរូបនេះបង្ហោះរូបថតប៉ុន្មានស្លឹករបស់ខ្លួនកាលពីជំនាន់នាងទើបចូលសិល្បៈដំបូងៗកាលពីឆ្នាំ ២០១៣។

យ៉ាងណាមិញក្រោយពេលនាងបង្ហោះរូបភាពទាំងនោះមិនទាន់បានប៉ុន្មានផង ក៏មានបណ្តាអ្នកគាំទ្រជាច្រើនបានចូលទៅខំមិនសរសើរថានាងពិតជាស្រស់ស្អាតតាំងពីដើមរហូតដល់ឥឡូវ ហាក់មិនមានការប្រែប្រួលអ្វីសោះ ជាហេតុធ្វើឲ្យអ្នកនាងឆ្លើយតបមកកាន់ហ្វេនៗថា នាងពិតជាអរគុណចំពោះអ្នកគាំទ្រដែលបានស្រឡាញ់ និងចូលចិត្តនាងផងដែរ។

គួរបញ្ជាក់ផងដែរថា ទោះបីជាការងារសិល្បៈរបស់តារាស្រីរូបនេះមិនសូវមមាញឹកដូចមុនក៏ដោយ ក៏ប៉ុន្តែការងារជំនួញ របស់នាងហាក់ដូចជាកាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ៕

Advertisement