Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យបញ្ជាក់ថា៖ គុកចំនួន២៨ទូទាំងប្រទេស កំពុងជួបបញ្ហាប្រឈមធំ ដោយសារតែភាពចង្អៀតណែន…

រាជធានីភ្នំពេញ៖ យោងតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក នុត សវនា បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះថា បច្ចុប្បន្ននេះ នៅតាមបណ្តាពន្ធនាគារទូទាំងប្រទេសចំនួន២៨ កំពុងតែជួបបញ្ហាប្រឈមធំ គឺភាពចង្អៀតណែន ដោយសារតែចំនួនអ្នកជាប់ឃុំឃាំងមានការកើនឡើង ។

កិច្ចប្រជុំនៅទីស្តីការក្រសួងមហាផ្ទៃ

លោក នុត សវនា បានជំរាបយ៉ាងដូច្នេះ ក្រោយកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ ២០១៩ ដល់ ២០២៣ របស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ក្រោមវត្តមានលោកសន្តិបណ្ឌិត ចាន់ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ដោយបានធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ។

កិច្ចប្រជុំ

ឆ្លើយតបនឹងសំនួររបស់ក្រុមអ្នកសារព័ត៌មាន ដែលសួរថា បញ្ហាប្រឈមអ្វីខ្លះដែលពន្ធនាគារប្រឈមសព្វថ្ងៃ? អ្នកនាំពាក្យពន្ធនាគាររូបនេះ បានបញ្ជាក់ថា «បញ្ហាប្រឈមធំ គឺភាពចង្អៀតណែន»។

លោកថា «ភាពចង្អៀតណែននេះ វាមិនមែនតែជាបញ្ហាមួយដោយឡែកនោះទេ គឺវាបណ្ដាលឲ្យមានបញ្ហាដទៃៗទៀត ដែលធ្វើឲ្យអង្គភាពអនុវត្ដការងារប្រឈម និងជួបប្រទះផ្ទាល់ ដែលយើងត្រូវរកដំណោះស្រាយ អីចឹងហើយបានយើងចាំបាច់ណាស់ ត្រូវរៀបចំផែនការយុទ្ធសាស្ដ្រ ឲ្យស្របទៅតាមស្ថានភាពជាក់ស្ដែង»។

កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន

លោក នុត សវនា ក៏បានឲ្យដឹងថា គោលបំណងនៃការរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្ដ្រ រយៈពេល៥ឆ្នាំ ២០១៩-២០២៣ របស់អគ្គនាយកដ្ឋានពន្ធនាគារនាថ្ងៃនេះ គឺដើម្បីបូកសរុបលទ្ធផលសមទ្ធិផលនានា ដែលពន្ធនាគារសម្រេចបាន ផ្អែកទៅលើផែនការយុទ្ធសាស្ដ្រ ដំណាក់ទី២ ២០១៤-២០១៨។

សូមបញ្ជាក់ថា គិតដល់ពេលបច្ចុប្បន្ននេះ មានអ្នកជាប់ឃុំឃាំង នៅក្នុងពន្ធនាគារទាំង២៨ នៅទូទាំងប្រទេសកម្ពុជា មានចំនួនប្រហែលជាង៣ម៉ឺននាក់៕

ដកស្រង់ពីសារព័ត៌មានហ្វ្រេសញូវ

Advertisement