Connect with us

តារាជាតិ

អ៊ីណូ ធ្វើឲ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ក្រោយបែកធ្លាយរឿងចេញសែកស្អុយឲ្យម្ចាស់បំណុល! (មានវីដេអូ)

រាជធានីភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២១ តារាចម្រៀងប្រចាំ ផលិតកម្មសាន់ដេ លោកសាន សុធារិទ្ធ ហៅអ៊ីណូ ត្រូវបានម្ចាស់ បំណុលពីរនាក់ ប្តីប្រពន្ធ ទ្រាំមិន បានក្នុងការ ទាមទារ បំណុល ដែលកូនបំណុលជំពាក់មិនព្រមសង ដោយដោះ សារពីមួយថ្ងៃ ទៅមួយថ្ងៃ រហូតដល់ហៅអ្នកសារពត៌មានមកធ្វើការផ្សាយបន្តផ្ទាល់នៅ ឃ្លាំងលក់ រថយន្តរបស់តារា ចម្រៀងរូបនេះតែម្តង។

ទោះបីជាយ៉ាងណា តារាចម្រៀងខាងលើនេះក៏បានលើកឡើងថានឹងយល់ព្រមសងបំណុលទាំងអស់នោះវិញនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២១ ទាំងដើមទាំងការឲ្យទៅម្ចាស់បំណុល ខណៈគេហាក់ឃើញម្ចាស់បំណុលមានការខឹងសម្បារជាខ្លាំងទៅដល់លោក អ៊ីណូ រហូតហៅពេញៗមាត់ថា  “អាៗ” ថែមទៀតផង៕

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖

Advertisement