Connect with us

តារាជាតិ

អ៊ីណូ ហួសចិត្តជាមួយប្ដីប្រពន្ធម្ចាស់បំណុល ខណៈលោកថាគេចង់ធ្វើស៊ីខ្លួន!

រាជធានីភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២១ តារាចម្រៀងប្រចាំ ផលិតកម្មសាន់ដេ លោកសាន សុធារិទ្ធ ហៅអ៊ីណូ ត្រូវបានម្ចាស់ បំណុលពីរនាក់ ប្តីប្រពន្ធ ទ្រាំមិន បានក្នុងការ ទាមទារ បំណុល ដែលកូនបំណុលជំពាក់មិនព្រមសង ដោយដោះ សារពីមួយថ្ងៃ ទៅមួយថ្ងៃ រហូតដល់ហៅអ្នកសារពត៌មានមកធ្វើការផ្សាយបន្តផ្ទាល់នៅ ឃ្លាំងលក់ រថយន្តរបស់តារា ចម្រៀងរូបនេះតែម្តង។

លោក អ៊ីណូ ក៏បានចេញមុខបកស្រាយថាខ្លួននឹងសងលុយទាំងនោះ ហើយចំពោះការខកខានសងលុយនោះក៏ព្រោះតែលោកមានបញ្ហាថវិកាក្នុងពេលបិទខ្ទប់ព្រោះជំងឺកូវីដ១៩ ខណៈលោកបន្ថែមថា ប្ដីប្រពន្ធទាំងពីរនោះចង់ធ្វើស៊ីលោក និមានចេតនាចង់ធ្វើបាបលោក។

ទោះបីជាយ៉ាងនេះក្ដី លោក អ៊ីណូ បានបញ្ជាក់ថាប្ដីប្រពន្ធទាំងពីរនាក់នោះជាមិត្តរួមវិទ្យាល័យ និងធ្លាប់រកស៊ីជាមួយគ្នាកន្លងមកផងដែរ៕

 

Advertisement