Connect with us

ព័ត៌មានជាតិ

កូវីដ១៩! អ្នកធ្លាប់ទៅញ៉ាំសាច់អាំងទឹកកាពិ និង ស៊ុប នៅទីតាំងមួយនេះសូមប្រុងប្រយ័ត្ន!

រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិចអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានបញ្ជាក់ថា​សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង  សូមអំពាវនាវដល់ ប្រជាពលរដ្ឋ​ ដែលបានទៅសាច់អាំងទឹកកាពិ និង ស៊ុប ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​២១៧ ​ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យនៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២១។
 មូលហេតុ អ្នកជំងឺកូវីដ១៩​​ រួមជាមួយក្រុមការងារមួយចំនួនរបស់ខ្លួន បានទៅហូបសាច់អាំងនៅទីតាំងខាងលើនេះ។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

Advertisement