Connect with us

ព័ត៌មានជាតិ

ធ្ងន់កហើយខេត្តកណ្តាល! ភូមិឃុំជាច្រើនសុទ្ធតែរកឃើញឆ្លងកូវីដ១៩!

ខេត្តកណ្តាល ៖  នៅមុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ខេត្តកណ្ដាល ដែលរស់នៅក្នុង ភូមិ/ឃុំ/ស្រុកខាងក្រោមនេះ សូមប្រុងប្រយ័ត្ន ​និង សូម​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន
១. ភូមិចុងបង្គោល – ឃុំបែកចាន -​ ស្រុកអង្គស្នួល
២.​ ភូមិស្វាយជ្រុំ – ឃុំបែកចាន – ស្រុកអង្គស្នួល
៣. ភូមិទួលអង្គុញ – ឃុំផ្សារដែក – ស្រុកពញាឮ
៤. ឃុំព្រែកឫស្សី – ក្រុងតាខ្មៅ
៥. ឃុំកំពង់ស្វាយ – ស្រុកកៀនស្វាយ

សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិន​បើ ​មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ​ទាក់ទងទៅលេខ សូមប្រញាប់ទៅធ្វើតេស្ដ៕

Advertisement