Connect with us

ព័ត៌មានជាតិ

ពិតទេ! គម្រោងបញ្ឈប់បុគ្គលិក ១៣២៩ នាក់របស់ណាហ្កាវើលដ៍ ធ្វើឡើងដោយមិនយោគយល់ ចំណែកអ្នកដែលនៅធ្វើការ ក៏ត្រូវបានរំលោភសិទ្ធទៀត

ភ្នំពេញ៖ កាលពីពេលថ្មីៗ ម្ចាស់គណនីហ្វេសប៊ុកដែលគេស្គាល់ថា សហជីបនៅណាហ្កាវើលដ៍ បានចេញមុខបង្ហោះសារដំណឹងដ៏គ្រៀមក្រំមួយថា ក្រុមហ៊ុន​ណាហ្គាវើល​ដ៏​កាត់​បុគ្គលិក​១៣២៩នាក់​ ទាំង​ស្រ្តី​មាន​ផ្ទៃ​ពោះ​ ស្រ្តី​ទើប​សម្រាល​បុត្រ​ ទាំង​ប្តី​ទាំង​ប្រពន្ធ​ អ្នក​កំពុង​ធ្វើ​ចត្តឡីស័ក ។

គណនីហ្វេសប៊ុកមួយនោះ ថែមទាំងបានបន្តទៀតថា ការណ៍នេះមិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​បុគ្គលិក​ដែល​មាន​ឈ្មោះ​ត្រូវ​កាត់​ទេ​ ប៉ុន្ដែ​បុគ្គលិក​នៅ​សល់​ប្រមាណ​៧០០០នាក់​ទៀត​ក៏​ទទួល​រង​ការ​រំលោភ​សិទ្ធិ​ក្នុង​ការ​មាន​តំណាង​សហជីព​ការពារ​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារ​ថ្នាក់​ដឹកនាំ​សហជីព​ សកម្មជន​សហជីព​ទាំង​អស់​សុទ្ធតែ​ត្រូវ​បាន​ក្រុមហ៊ុន​ជូន​ដំណឹង​កាត់​ឈ្មោះ​ចេញ​។

គួររំឭកផងដែរថា ក្រុមហ៊ុនណាហ្កាវើលដ៍ ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍តាមរយៈសហជីព ទ្រទ្រង់សិទ្ធការងារបុគ្គលិក កម្មករខ្មែរ កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ បានឲ្យដឹងថា ក្រុមហ៊ុនណាហ្គាវើលន៍ នឹងបញ្ឈប់កម្មករ និងយោជិកប្រមាណ ១៣២៩ នាក់ ក្នុងអំឡុងខែមេសា ឆ្នាំ ២០២១ ក្រោមមូលហេតុជំងឺកូវីដ១៩ ។ យ៉ាងណាក៏ដោយ គម្រោងកាត់បុគ្គលិកទ្រង់ទ្រាយយក្សនេះផងដែរ បានធ្វើឲ្យមានការមិនចិត្តជាខ្លាំងពីសំណាក់សហជីព ក៏ដូចជាបុគ្គលិក ក្នុងក្រុមហ៊ុនណាហ្កាវើលដ៍ទាំងមូល ៕

Advertisement