Connect with us

ព័ត៌មានជាតិ

ភ្ញាក់ផ្អើល!​ រូបសិចស៊ីដ៏កម្ររបស់ភរិយាអ្នកឧកញ៉ា ហុង ពីវ ត្រូវបានបង្ហាញលើបណ្ដាញសង្គម

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ សង្កេតឃើញថា លោកជំទាវ លី យ៉ាណា ភរិយារបស់អ្នកឧកញ៉ា ហុង ពីវ តែងតែងបង្ហាញសកម្មភាពដំណើរកម្សាន្តជាមួយមិត្តភក្ដិ ប្រកបដោយភាពសប្បាយរីរាយបំផុត ហើយការតុបតែងខ្លួនទៀតសោតក៏ហាក់ដូចជាសិចស៊ី មិនចាញ់តារាៗប៉ុន្មានឡើយ ។

តួយ៉ាងដូចជាកាលពីពេលថ្មីនេះ លោកជំទាវ លី យ៉ាណា ស្រាប់តែធ្វើឲ្យអ្នកលេងបណ្ដាញសង្គម​ Instagram ជាច្រើនភ្ញាក់ផ្អើលកាន់តែខ្លាំង ដោយសារតែរូបថតដ៏សិចស៊ីបំផុតរបស់លោកជំទាវ ប្រមាណជិត ១០សន្លឹក ត្រូវបានបង្ហាញឡើងនៅលើបណ្ដាញសង្គម Instagram ។
រូបថតទាំងនោះ គឺជារូបថតរបស់លោកជំទាវ លី យ៉ាណា ដែលស្លៀកឈុតប៊ីគីនី ពណ៌ខ្មៅ យ៉ាងសិចស៊ី មិនចាញ់តារាបរទេសប៉ុន្មានឡើយ ហើយវាត្រូវបានបង្ហោះនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោកជំទាវតែម្ដង ។

គួរឲ្យដឹងផងដែរថា ការបង្ហោះរូបបែបសិចស៊ីនៅលើបណ្ដាញសង្គម Instagram គឺមិនមែនជាលើកទីមួយឡើយសម្រាប់លោកជំទាវ លី​ យ៉ាណា ប៉ុន្តែគ្រាន់តែលើកនេះ ឃើញថាហាក់ដូចជា សិចស៊ីខ្លាំងជាងពេលមុនៗ អាចនិយាយបានថា ជារូបសិចស៊ីខ្លាំងបំផុត ដែលលោកជំទាវមិនដែលបានបង្ហាញ ៕








Advertisement