Connect with us

ព័ត៌មានជាតិ

Updated: ឈប់យល់ច្រឡំ ឈប់ចែកចាយ!​ រឿងដែលគេនិយាយថា មន្ត្រីសុខាភិបាលយកសពអ្នកជំងឺកូវីដទៅដុតចោលយ៉ាងអានាធិបតេយ្យ ជាព័ត៌មានមិនពិតទេ

ភ្នំពេញ៖ ក្រោយពីមានព័ត៌មានមិនពិតមួយ ចុះផ្សាយកាលពីថ្ងៃទី ០៨ ខែឧសភា​ ឆ្នាំ ២០២១ ម្សិលមិញនេះ ដោយសរសេរថា មន្ត្រីសុខាភិបាលខេត្តកំពតបាន យកសាកសពស្លាប់ ដោយសារជំងឺកូវីដទៅប្លុងចោលនៅភ្នំប្រាសាទ និងដុតចោលជាមួយសំបកកង់ឡាន រួចមក ត្រូវបានក្រសួងសុខាភិបាល បានធ្វើការច្រានចោលព័ត៌មាននេះទាំងស្រុង ។​

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា នេះជាព័ត៍មានមិនពិតទេ។ ក្រុមគ្រូពេទ្យបានដឹកយកទៅដេីម្បីចាត់ចែងដុតតាមនិតិវិធី​ ដោយមិនមែនយកទៅទុកចោលឡេីយ។ សូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការជនដែលផ្សាយព័ត៍មានមិនពិតនេះ​ និងផ្តន្ទាទោសតាមផ្លូវច្បាប់ផង។

ជាមួយគ្នានេះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានបញ្ជាក់តាមរយៈសារអេឡិចត្រូនិក Telegram ផងដែរថា «នេះជាព័ត៌មានមិនពិតទេ។ ក្រុមគ្រូពេទ្យបានដឹកយកទៅដើម្បីចាត់ចែងដុតតាមនិតិវិធី ដោយមិនមែនយកទៅទុកចោលឡើយ។ សូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការជនដែលផ្សាយព័ត៍មានមិនពិតនេះ និងផ្តន្ទាទោសតាមផ្លូវច្បាប់ផង។ សូមអរគុណ» ។

គួរឲ្យដឹងថា កាលពីថ្ងៃទី ០៨ ខែឧសភា​ ឆ្នាំ ២០២១ ម្សិលមិញនេះ មានការចុះផ្សាយព័ត៌មានមួយថា «ព័ត៌មាន ក្ដៅៗ !!!! ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានស្លាប់ដោយសារកូវីដ-១៩ ត្រូវបានក្រសួងសុខាភិបាល យកសាកសពដែលបានស្លាប់ដោយសារកូវីដ-១៩ យកទៅប្លុងចោលនៅភ្នំប្រាសាទ យ៉ាងអានាធិបតេយ្យ ស្ថិតនៅកំពង់ត្រាច ខេត្តកំពត» ។ ព័ត៌មាននេះ ត្រូវបានអ្នកលេងបណ្ដា្កញសង្គមជាច្រើន បានចែករំលែកបន្តពីម្នាក់ៗ ៕


Advertisement