Connect with us

ព័ត៌មានកីឡា

ព័រទុយហ្គាល់ លុត អ៊ីស្រាអែល ៤-០ បំភ័យក្រុមនៅ Euro

កាលពីយប់មិញ ព័រទុយហ្គាល់ បានយកឈ្នះ អ៊ីស្រាអែល យ៉ាងចាស់ដៃ ៤-០ ក្នុងជំនួបមិត្តភាព មុនព្រឹត្តិការណ៍ Euro ឆ្នាំ ២០២១ មកដល់។Portugal vs. Israel - Football Match Summary - June 9, 2021 - ESPN

ក្នុងការប្រកួតកម្តៅសាច់ដុំនេះ យើងឃើញថាម្ចាស់ការពារដំណែងជើងឯក Euro ឆ្នាំ ២០១៦ ព័រទុយហ្គាល់ បានបង្ហាញទម្រង់លេងមួយដ៏ល្អ ដោយខ្សែបម្រើ Bruno Fernandes សុតបាន២គ្រាប់ ចំណែកឯ Ronaldo និង Cancelo ធ្វើបានម្នាក់១គ្រាប់។

May be an image of one or more people, people standing, people playing sports and grass

គួរបញ្ជាក់ផងដែរថាក្នុងព្រឹត្តការណ៍ Euro នេះ ព័រទុយហ្គាល់ស្ថិតក្នុងពូល F ដែលជាពូលមរណៈដោយមាន ព័រទុយហ្គាល់, បារាំង, អាល្លឺម៉ង់ និង ហុងគ្រី៕

Advertisement