Connect with us

ព័ត៌មានអន្តរជាតិ

អ្នកមានកូនតូច ហើយជួលគេមើលថែសូមប្រយ័ត្នផង ករណីអាក្រក់នេះកើតមាននៅប្រទេសវៀតណាមហើយ

វៀតណាម៖ កាលពីពេលថ្មីៗនេះ ចៅក្រមជំនុំជម្រះនៃតុលាការប្រជាជនខេត្ត Vinh Long បានសម្រេចចេញសាលក្រមកាត់ទោសស្ត្រីឈ្មោះ Duong Thi Ngoc Giau ឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ពីបទមនុស្សឃាត ។

ស្ត្រីឈ្មោះ Duong Thi Ngoc Giau អាយុ ២៧ឆ្នាំ​ត្រូវបានរងនូវពាក្យបណ្ដឹងកាលខែមីនាឆ្នាំ ២០២០ បន្ទាប់ពីបានវាយទៅលើក្មេងតូចម្នាក់ បណ្ដាលឲ្យស្លាប់ ។

ប្រភពពីសារព័ត៌មា​ន baogiaothong បានឲ្យដឹងថា​ អ្នកទោសខាងលើនេះ បានបើកមជ្ឈមណ្ឌលមើលថែក្មេង ដោយគេដឹងថារាល់ថ្ងៃនៅមជ្ឈមណ្ឌលនោះមានក្មេងៗ ៧នាក់ អាយុ ចន្លោះពី ១១ ដល់ ៤២ខែ ត្រូវបានឪពុកម្ដាយនាំទៅឲ្យមើលថែ ។

នាថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២០ បុរសឈ្មោះ Tran បាននាំកូនប្រុសតូចរបស់គាត់មានអាយុ ៣ឆ្នាំទៅឲ្យ Duong Thi Ngoc មើលថែ ហើយបន្ទាប់ពីយកទៅបានរយៈពេល ២ ម៉ោងកន្លះ ស្រាប់តែ Duong Thi Ngoc ទូរស័ព្ទទៅប្រាប់ថា ក្មេងនោះមានអាការទន់ដៃទន់ជើង បាត់សំឡេងទៅហើយ ។

ក្រោយមកឪពុកម្ដាយ ក៏បានទៅនាំក្មេងរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យប្រាប់ថាគេបានស្លាប់បាត់ហើយ ដោយសារមូលហេតុធ្លាក់ឈាមរាវ បណ្ដាលមកពីការប៉ះទង្គិចខ្លាំង ។

ដោយមានការសង្ស័យ ឪពុកម្ដាយក្មេងរងគ្រោះក៏បានដាក់ពាក្យប្ដឹង ហើយទីបំផុតនាង Duong Thi Ngoc បានសារភាពថា ខ្លួនបានវាយទៅលើក្មេងនោះ ដោយសារតែគេហូបអាហារយឺតពេក ៕

Advertisement