Connect with us

ព័ត៌មានជាតិ

ព័ត៌មានបឋម៖ រន្ធត់ណាស់! អ្នកជំងឺកូវីដ១៩ ម្នាក់ បញ្ជូនទៅពេទ្យមិនទាន់ ក៏ផុតដង្ហើមតាមផ្លូវ

កោះកុង៖ ​ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកោះកុង ប្រកាសរកឃើញមានបុរសវ័យ៦៤ឆ្នាំម្នាក់ស្លាប់ដោយសារជំងឺកូវីឌ១៩ និងសាច់ញាតិចំនួន២នាក់មានវិជ្ជមានកូវីដ ក្នុងចំណោមមនុស្ស៦នាក់ផ្សេងទៀត។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ថា កាលពីម៉ោង៧និង៣០នាទី មានបុរសឈ្មោះ ចាន់ លី បានស្លាប់នៅលើរថយន្តមុនពេលមកដល់មន្ទីរពេទ្យ។
តាមការសួរនាំពីប្រវត្តិរបស់អ្នកជំងឺគឺធ្វើដំណើរមកពីរាជធានីភ្នំពេញរយៈពេល៤ថ្ងៃហើយដោយបានមកសម្រាកលេងជាមួយកូនរបស់គាត់ដែលជាអ្នកចាំចម្ការឱ្យគេនៅចំណុចវង់កាថៈ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយទៀត ៕



Advertisement