Connect with us

ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួន បុគ្គលិក AMK ដែលបានលួចលុយចំនួន $115,400

ព្រៃវែង៖ កម្លាំងនគរបាលខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ២នាក់ ប្តីប្រពន្ធ ពាក់ព័នន្ធករណីចោរកម្ម(កេងបន្លំលុយនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាព្រៃវែង ) កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិលេខ៤ សង្កាត់កំពង់លាវក្រុងព្រៃវែង។

សមត្ថកិច្ចបានឱ្យដឹងថាការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើដោយយោងតាមពាក្យបណ្តឹងរបស់ដើមបណ្ដឹងឈ្មោះ ប៉ុក គង្គារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្រធានសាខាAMK ព្រៃវែង។

ជនសង្ស័យឈ្មោះ សោម អង្គា ភេទស្រី អាយុ២៨ឆ្នាំ( ប្រធានហិរញឹក AMK) ប្ដីឈ្មោះ សុខ សុភារ៉ា អាយុ៣០ឆ្នាំ មុខរបរលក់គ្រឿងម៉ាស៊ីន នៅភ្នំពេញ ជាអ្នករៀបចំគំរោង ឲ្យប្រពន្ធយកលុយពីមីក្រូហិរវត្ថុ AMK។

ចំនួនទឹកប្រាក់ដែលជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ លួចបានចំនួន ១១៥៤០០$(ដប់មួយម៉ឺនប្រាំពាន់បួនរយ ដុល្លារអាមេរិក)។ មូលហេតុៈ ប្ដីចាញ់ល្បែង នៅភ្នំពេញក៏រៀបគំរោងឲ្យប្រពន្ធលួចតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ប្តីប្រពន្ធសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

Advertisement