Connect with us

ព័ត៌មានជាតិ

ខ្លោចផ្សារណាស់! កូនស្រីអាយុ២ឆ្នាំ ដែលធ្លាក់ចូលក្នុងអាងក្រពើ បណ្តាលអោយ…..

សៀមរាប៖ រឿងរ៉ាវដ៏សែនរន្ធត់កើតឡើងនៅទឹកដីខេត្តសៀមរាបដោយម្ដាយ និងឪពុកធ្វើប្រហែសបណ្តាលឲ្យកូនស្រីអាយុ ២ ឆ្នាំ ក្លាយជាចំណីក្រពើ ឪពុក ម្តាយ បានត្រឹមតែអង្គុយយុំ អាឡោះអាល័យអោបលលាដ៍ក្បាលកូនដែលសល់ពីក្រពើស៊ីនោះ ។

ហេតុការណ៍នេះបានកើតឡើងនៅចន្លោះវេលាម៉ោង១០ដល់ម៉ោង១១ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ ស្តិតនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយ ឪពុកម្ដាយ បានអញ្ចឹងក្រពើនៅក្រោយផ្ទះ ហើយកុមារីនៅក៏បានវាទៅធ្លាក់ចូលក្នុងអាងក្រពើដែលមានក្រពើជាច្រើនក្បាលបណ្ដាលឲ្យក្រពើ ហើយស៊ីជាចំណីតែម្ដង  កុមារីរងគ្រោះកុមារីរងគ្រោះនោះឈ្មោះ រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឲ្យដឹងថាតាមការសាកសួរឪពុកកុមារីរងគ្រោះបានប្រាប់មកថានៅវេលាម៉ោង១០ គាត់បានជិះម៉ូតូ ទៅក្នុងភូមិដោយទុកកុមារីរងគ្រោះ នៅជាមួយម្តាយ ដែលទើបទែសម្រាលកូនរួច (សសៃខ្ចី) មើលនៅផ្ទះ រហូតដល់ម៉ោង១០ជាង បានត្រលប់មកវិញសួររកកូនស្រាប់ តែបាត់រកមិនឃើញ ហើយព្យាយាមដើររកជុំវិញផ្ទះ នៅតែរកមិនឃើញក៏ឡើងទៅមើល ក្នុងទ្រុងក្រពើស្រាប់តែឃើញ លលាក្បាល១នៅក្នុងទ្រុងក្រពើ។

ទើបឪពុកកុមាររងគ្រោះដឹងថា កូនគាត់បានធ្លាក់ចូលទ្រុងក្រពើហើយត្រូវក្រពើស៊ីនៅសល់តែលលាក្បាលតែបុណ្ណោះ។ សូមឪពុកម្ដាយក្មេងៗទាំងអស់ត្រូវមានការប្រុងប្រយ័ត្នចំពោះក្មេងតូចៗដោយកុំទុកឲ្យនៅម្នាក់ឯងដែលអាចនឹងបណ្ដាលឱ្យមានគ្រោះថ្នាក់ ដូចនេះផងដែរ៕

Advertisement