Connect with us

ព័ត៌មានកីឡា

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសម្រេចលុបចោលការប្រកួតភ្លាមៗ បន្ទាប់ពីរកឃើញកីឡាករ ២រូប វិជ្ជមានកូវីដ១៩

ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់ក្លឹបភ្នំពេញក្រោននៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានអោយដឹងក្លឹបបានរកឃើញកីឡាករ ២នាក់ វិជ្ជមានកូវីដ១៩។

ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News

អាស្រ័យហេតុនេះក្លិបបាល់ទាត់ភ្នំពេញក្រោននឹងមិនអាចបន្តចូលរួមការប្រកួត League Cup តាមកាលវិភាគដែលបានកំណត់ដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នោះទេ។ ជាមួយគ្នានេះដែរ កីឡាករ និងបុគ្គលិកដែលពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កចាប់ពីថ្ងៃនេះតទៅដើម្បីតាមដានសុខភាព ដើម្បីសុវត្ថិភាព និងគោរពទៅតាមវិធានការរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់លទ្ធផល ឬការវិវត្តន៍បន្ថែម យើងខ្ញុំនឹងជម្រាបជូនលោកអ្នកនាពេលបន្តបន្ទាប់ទៀត៕

ប្រភព៖ ក្លឹបភ្នំពេញក្រោន

Advertisement