ខ្សែបម្រើវ័យក្មេងរបស់ក្រុម Dortmund បានថ្លែងទៅកាន់សារព័ត៌មាន ESPN របស់អង់គ្លេសថា ខ្លួនជាអ្នកគាំទ្ររបស់តោខៀវ Chelsea តាំងពីតូចមក។
អតីតថ្នាលយុវជនរបស់ Man City រូបនេះ បានបន្ថែមទៀតថា”ខ្ញុំនិយាយពិតមែន មិនកុហកនោះទេ។ ខ្ញុំជាអ្នកគាំទ្ររបស់ Chelsea។ កីឡាករ Frank Lampard និង Didier Drogba អ្នកទាំងពីរជា Idol ក្នុងចិត្តខ្ញុំ នៅពេលនោះ។ ជាពិសេសខ្ញុំចូលចិត្តការលេងរបស់ Lampard”។
បច្ចុប្បន្ន Sancho បានយល់ព្រមចាកចេញពី Dortmund ទៅចូលរួមជាមួយបិសាចក្រហម Manchester United រួចរាល់ហើយ នៅចាំតែ Man utd ចរចារតម្លៃជាមួយ Dortmund ប៉ុណ្ណោះ៕ 
ប្រភព: ESPN