Connect with us

ព័ត៌មានកីឡា

Update៖ ចប់តង់ទី១ អ៊ឺរ៉ង់នាំមុខកម្ពុជា ដោយលទ្ធផល ៤ទល់នឹង០

សម្រាប់តង់ទី១ នេះ ក្រុមជម្រើសជាតិអ៊ឺរ៉ង់ បានធ្វើការនាំមុខក្រុមជ្រើសជាតិកម្ពុជានៅនាទី១៦ ដោយសារការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ ហើយនៅនាទី២៣ ក្រុមជម្រើសជាតិអ៊ឺរ៉ងបានបន្ថែមគ្រាប់ទី២ របស់ខ្លួន ដោយការតែតបាល់។ នៅមិនទាន់បញ្ចប់នោះទេ ៤នាទីបន្ទាប់ ក្រុមជម្រើសជាតិអ៊ឺរ៉ង់បានបន្ថែមគ្រាប់ទី៣របស់ខ្លួន និងបន្តដាក់សំពាធយ៉ាងខ្លាំងទៅលើក្រុមកម្ពុជា។

ការប្រកួតបានបន្តរហូតមកដល់នាទី៣២ ក្រុមជម្រើសអ៊ឺរ៉ងបានរកគ្រាប់ទី៤របស់ខ្លួន ដែលជាការស៊ុតទៅប៉ះនឹងជើងខ្សែការពារកម្ពុជា ហើយខ្ទៀតចូលទីខ្លួនឯង។ នៅនាទី៤៤ អ្នកចាំទីកម្ពុជាបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ ធ្វើអោយក្រុមអ៊ឺរ៉ងទទួលបានបាល់ពិន័យ ១១ម៉ែត្រជាលើកទី២របស់ខ្លួន។ ប៉ុន្តែសំណាងអាក្រក់ គឺកីឡាករអ៊ឺរ៉ងមិនអាចស្វែងរកគ្រាប់បាល់ទី៥បាននោះទេ។ ធ្វើអោយចប់ការប្រកួត ៤៥នាទីក្នុងតង់ទី១ ក្រុមជម្រើសជាតិអ៊ឺរ៉ង់នាំមុខកម្ពុជា ក្នុងគ្រាប់បាល់ ៤ទល់នឹង០៕

Advertisement