រាជធានីភ្នំពេញ ៖ អាជ្ញាធរគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានចេញសេចក្ដីប្រកាសថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនើប AEON Maxvalu ដែលមានទិតាំងស្ថិតនៅ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ មូលហេតុដោយសារតែអ្នកជំងឺកូវីដ១៩ បានចូលទៅទិញអីវ៉ាន់នៅទីតាំងខាងលើនេះជារឿយៗ។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕