Connect with us

ព័ត៌មានជាតិ

ខ្នោះដៃគូស្នេហ៍! ចោរស្រីប្រុស ពីរនាក់បន្លំខ្លួនជាអ្នកជំងឺកូវីដ១៩ ទីបំផុតជាប់ខ្នោះរួមគ្នា!

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះនៅលើគណនីហ្វេសប៊ុកផេករបស់ សម្ព័ន្ធគ្រូពេទ្យសហពភាពសហព័ន្ធយុវជនកម្ពុជាបានបង្ហោះរូបភាពមួយចំនួនពីចោរស្រីប្រុសចំនួនពីរនាក់ដែលបានបន្លំធ្វើខ្លួនជាអ្នកជំងឺកូវីដ១៩ និងបានចូលទៅលួចទូរសព្ទ និងលុយមួយចំនួនរបស់អ្នកជំងឺកូវីដ។

នៅលើគណនីហ្វេសប៊ុកផេកដដែលបានបញ្ជាក់យ៉ាងច្បាស់ៗថា «ចេះតែមានហ្មងចោរប្រុស ស្រី២នាក់បន្លំខ្លួនជាអ្នកជំងឺកូវីដ១៩ ។ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ សែន សុខ ១ មានករណីចោរ២នាក់បន្លំខ្លួនជាអ្នកជំងឺកូវីដចូលលួចទូរស័ព្ទអ្នកជំងឺកូវីដ១៩ អស់ជិត១០ គ្រឿង និងលុយជាង១លានរៀល ។ ទីបំផុតត្រូវបានក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សហការជាមួយកម្លាំងមានសមត្ថកិច្ចចាប់បានចោរទាំងពីររូប ហើយបានធ្វើតេស្តចោរទាំង២ គឺអវិជ្ជមាន និងបានបញ្ជូនជូនកងកម្លាំងមានសមត្ថកិច្ចដើម្បីធ្វើចត្តាឡីស័កចោរទាំង២ មុននឹងចាត់វិធានការណ៍តាមផ្លូវច្បាប់»៕

Advertisement