Connect with us

តារាជាតិ

ឆន​ សុវណ្ណរាជ ក្រោយពេលម្តាយចែកឋានទៅបង្ហោះសារយ៉ាងចាក់ដោតថា «លើលោកនេះកូនស្រលាញ់ម៉ាក់ជាងគេ»!

រាជធានីភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ ដែលពេលថ្មីៗមកនេះរូបលោកត្រូវបានបាត់បង់អ្នកម្តាយជាទីគោរពស្រឡាញ់ដោយមិនអាចសូម្បីតែជួបមុខគ្នាជាថ្មី ឬលឺសំឡេង ហើយប្រការនេះហើយធ្វើឲ្យលោកហាក់មានក្ដីអាឡោះអាល័យ និងសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់អ្នកម្ដាយរបស់ខ្លួន។

លោក ឆន សុវណ្ណរាជ ជារឿយៗកាលពីម្ដាយលោកនៅមានជីវិត លោកតែងតែទិញកាដូដ៏មានតម្លៃផ្សេងៗជូនអ្នកម្ដាយ ក៏ដូចជាត្រូវបានមហាជនចាត់ទុកថាលោកជាកូនប្រុសដែលមានសេចក្ដីកត្តញ្ញូចំពោះអ្នកមានគុណផងដែរ ។

តួយ៉ាងក្រោយពេលម្ដាយលោកបានចែកឋានទៅ ថ្មីៗនេះលោក ឆន សុវណ្ណរាជ បានបង្ហោះសារយ៉ាងក្ដុកក្តួល អមជាមួយរូបថតវីដេអូខលមួយសន្លឹកដែលលោកថានេះជារូបថតចុងក្រោយវរាងលោក និងអ្នកម្តាយ។ លោកបានពោលរៀបរាប់ថា «ស្នាមញញឹមចុងក្រោយដែលកូនបាននិយាយជាមួយម៉ាក់ តាមវីដេអូខល អរគុណដល់ហ្វេនម្នាក់ដែលបានជួយធ្វើវាអោយច្បាស់សំរាប់ខ្ញុំ ម៉ាក់ទៅបានសុខហើយ ម៉ាក់លែងពិបាកហើយ ព្រោះម៉ាក់ទ្រាំជាមួយជំងឺនេះជិត២០ឆ្នាំមកហើយ ស្នាមញញឹមរបស់ម៉ាក់គឺជាក្តីសុខរបស់កូនម្នាក់នេះ កូននឹងសន្យាថានឹងរឹងមាំមើលថែរក្សារគ្រួសារមួយនេះអោយល្អជំនួសម៉ាក់ ម៉ាក់ទៅកាន់ឋានសួគ៌ សោយសុខអោយស្ងប់ចិត្តចុះណាម៉ាក់ កូននឹងរឹងមាំហើយអោយខ្លាំងដូចជាម៉ាក់ចឹង ម៉ាក់ជាស្រ្តីម៉េម៉ាយតែម៉ាក់អាចចិញ្ចឹមកូនបានយ៉ាងល្អដល់ទៅ៦នាក់ ម៉ាក់គឺជាវិរៈនារីក្នុងបេះដូងកូនរហូត អំពើល្អមិនសាបសូន្យជាពាក្យម៉ាក់តែងតែប្រាប់កូនៗទាំងអស់គ្នា កូនសន្យាថានឹងរឹងមាំហើយបន្តដំណើរជីវិតជាមួយក្រុមគួសារយើងបន្តរទៀត លើលោកនេះកូនស្រលាញ់ម៉ាក់ជាងគេ I love you mum»៕