ព័ត៌មានកីឡា
Gianluigi Buffon ធ្លាក់ខ្លួនទៅលេងអោយក្លឹបនៅលីគទី២ នឹងសង្ឃឹមជាប់ឈ្មោះលេង World Cup 2022

អ្នកចាំទីវ័យ ៤៣ឆ្នាំ រូបនេះ បានប្រកាសចាកចេញពីក្លឹបសេះបង្កង់ Juventus ក្រោយចំណាយពេល ១៩ឆ្នាំនៅក្លឹបយក្សអុីតាលីមួយនេះ។
បច្ចុប្បន្ន Gianluigi Buffon កំពុងត្រូវបានក្រុម Parma បញ្ចុះបញ្ចូលអោយរូបគេត្រឡប់មករួមក្លឹបសារជាថ្មី ក្រោយចាកចេញអស់រយៈពេល ២៦ឆ្នាំ។ ក្រុម Parma បានដាក់សំណើកិច្ចសន្យា ២ឆ្នាំអោយទៅ Buffon។ គួរបញ្ជាក់ផងដែរថា Parma ត្រូវបានកាត់ចេញពី Serie A ដោយធ្លាក់ទៅលីគទី ២ Serie B។
Gianluigi Buffon រំពឹងថា ប្រសិនបើរូបគេមានក្លឹបលេង គេអាចសង្ឃឹមជាប់ឈ្មោះលេង World Cup 2022 ទោះត្រឹមជាដៃទី ៣ក៏អស់ចិត្ត៕
ប្រភព: Fabrizio Romano
