Connect with us

កសិកម្ម

របៀបដាំឫស្សីដោយបណ្តុះគ្រាប់

ឫស្សី គឺជារុក្ខជាតិមានភាពលូតលាស់លឿនជាងគេនៅលើពិភពលោក ងាយដុះដោយឯកឯង ពុំចាំបាច់មើលថែ មិនពាក់ព័ន្ធ​នឹងអាកាសធាតុក្ដៅ ឬត្រជាក់ ងាយស្រួលដាំជាងដំណាំផ្សេងៗ មិនត្រឹមតែប៉ុនណ្ណឹងទេថែមទាំងផ្ដល់នូវអត្ថប្រយោជន៏ជាច្រើន ក៏ដូចជាទំពាំងអាចយកទៅទទួលទាន ដើមរបស់វាអាចកែច្នៃជាគ្រឿងសង្ហារឹម ធ្វើផ្ទះ​ ជារូបីយវត្ថុ និងជាឧសថកែរោគយ៉ាងសក្ដ័សិទ្ធិផងដែរ។

 ក្នុងថ្ងៃនេះដែរយើង និងបង្រៀនអ្នកនូវបច្ចេកទេសខ្លះៗពីរបៀបបណ្ដុះកូនឫស្សីចេញពីគ្រាប់ដែលវាមានលក្ខណះងាយស្រួល ព្រោះតែវាងាយក្នុងការដុះបែបនេះហើយ ទើបព្រៃឫស្សីវាមានព្រៃក្រាស់ ដោយសារតែគ្រាប់របស់វា ហើរតាមខ្យល់ទៅធ្លាក់នៅលើដី ពេលដែលមានភ្លៀងធ្លាក់ សើមគ្រាប់ លក្ខណ្ឌសមស្រប វាក៏ដុះចេញជាកូនឫស្សី លូតលាស់ទៅជាដើមឬស្សី។


 +របៀបបណ្ដុះ៖

 យកគ្រាប់ឫស្សី បកសំបកឬស្រោមខាងក្រៅអោយអស់ យកគ្រាប់ឫស្សីទៅដាក់ត្រាំទឹកអោយបាន១យប់។ ស្រង់យកគ្រាប់ឫស្សីដែលរីកធំបន្ទាប់ពីត្រាំទឹក១យប់ យកវាទៅដាក់នៅលើក្រដាសជួតមាត់ឬកន្សែងពោះគោ ផ្សើមទឹកអោយសើម ដាក់វាក្នុងប្រអប់បិទជិត រក្សាទុក៣ថ្ងៃវានឹងដុះឬស ហើយយកអាចឆ្កឹះយកកូនឫស្សីទៅដាក់ផ្សាំក្នុងថង់ផ្សាំ ដែលមានដីលាយធ្យូងអង្កាមម៉ដ្ឋ។ ថែទាំវាអោយធំកំពស់កន្លះម៉ែត្រ ចាំយកវាទៅដាក់ដាំក្នុងចំការ​ ៕

 នេះគឺជាបច្ចេកទេសមួយផ្នែកតូចតែប៉ុណ្ណោះ បើបងប្អូនចង់យល់ច្បាស់បន្ថែមអាចធ្វើការស្វែងយល់តាមរយះឯកសារ អីនធើណេត និងសាកសួរពីអ្នកជំនាញ ៕

Advertisement