Connect with us

ព័ត៌មានជាតិ

ហាង Baby Care សាខាផ្សារសុវណ្ណា ក្លាយជាទីតាំងហានិភ័យក្រោយមានអ្នកកើតកូវីដទៅ!

រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ នេះអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានចេញសេចក្ដីប្រកាសមួយថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!  សូមអំពាវនាវដល់ ប្រជាពលរដ្ឋ​ ដែលបានទៅ​ ហាង Baby Care សាខាផ្សារសុវណ្ណា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ​A៨៩ ផ្លូវ២៧១ កែងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥៖២៥ ដល់ ១៥៖៤០ ចំពោះមូលហេតុដោយសារតែអ្នកជំងឺកូវីដ១៩​​ បានទៅកាន់ទីតាំងខាងលើនេះ។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

Advertisement