Connect with us

ព័ត៌មានអន្តរជាតិ

ចាំគាត់បានទេ? បុរសដែលសំណាងមានប្រពន្ធច្រើនជាងគេបំផុតលើលោក ទទួលមរណភាពហើយ

បរទេស៖ លោក Zoramthanga នាយករដ្ឋមន្រ្តីនៃរដ្ឋ Mizoram ប្រទេសឥណ្ឌា បានផ្ញើសារចូលរួមរំលែកទុក្ខ ដល់បុរសដែលមានប្រពន្ធច្រើនជាងគេលើលោក គឺលោក Ziona Chana ដោយបានទទួលមរណភាព កាលពីថ្ងៃទី ១៣ ខែមិថុនា ម្សិលមិញនេះ ក្នុងវ័យ ៧៦ឆ្នាំ ។

នាយករដ្ឋមន្រ្តីនៃរដ្ឋ Mizoram បានបង្ហោះសារនៅលើគណនី​ Twitter របស់លោក ដោយបានបន្ថែមថា “អរគុណលោក Ziona Chana ព្រមទាំងក្រុមគ្រួសារ រស់នៅតំបន់ Baktawng Tlangnuam ដែលបានក្លាយជាគ្រួសារដ៏ទាក់ទាញបំផុតមួយពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ” ។

គួរឲ្យដឹងដែរថា លោក Ziona Chana ត្រូវបានគេជឿថា ជាបុរសដែលមានប្រពន្ធច្រើនបំផុតលើលោក ដោយប្រពន្ធទាំងអស់មានចំនួន ៣៨នាក់ កូន ៨៩នាក់ ហើយបើសរុបសមាជិកគ្រួសារទាំងអស់ រាប់ទាំងកូនប្រសារ និងចៅៗ គឺក្បែរ ២០០នាក់ឯណោះ ។

លោក Ziona Chana ក៏ត្រូវបានគេចាត់ទុកជាបុរសសំណាងម្នាក់ផងដែរ ដោយសារប្រពន្ធទាំងអស់របស់លោក រស់នៅស្ថិតនៅក្រោមដំបូលផ្ទះតែមួយ និងចេះស្រឡាញ់សាមគ្គីគ្នាល្អបំផុត ពោលគឺរស់នៅប្រកបដោយសុភមង្គល ៕

Advertisement