Connect with us

ព័ត៌មានជាតិ

ម្ដងនេះ ម៉ៃ សុគន្ធ ចេញមកនិយាយចាក់ចំបេះដូងរបស់សាច់ញាតិអាហុង ដែលទើបតែបង្ហាញមុខ

មហាជនជាច្រើន ដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បានសម្ដែងការហួសចិត្តយ៉ាងខ្លាំង ក្រោយពីកុមារា ឈ្មោះ អាហុង មរណភាពទៅ ស្រាប់តែឃើញមានសាច់ញាតិបានបង្ហាញមុខជាបន្តបន្ទាប់ ។

លោក ម៉ៃ​ សុគន្ធ ដែលអ្នកលេងបណ្ដាញសង្គមភាគច្រើនហៅលេងសើចថា ជាមនុស្សស៊យបំផុត ក្នុងរដូវកាលបាល់ទាត់ ស្រាប់តែលើកនេះបានចេញមុខ មករិះគន់ទៅលើបុគ្គល ដែលអះអាងថា ជាសាច់ញាតិរបស់អាហុង ចំៗយ៉ាងដូច្នេះថា “ដល់វគ្គដណ្តើមឆ្អឹងគ្នា យកទៅធ្វើបុណ្យដើម្បីបានលាភប្រយោជន៍ ពី សប្បុរសជនហើយ ឪពុកផង យាយផង ម្តាយមីងផង ព្រោះលឺថា មានគេចូលបុណ្យច្រើននោះអី ចុះកាលហុងនៅរស់មេចមិនដណ្តើម គ្នាយកមកថែរក្សាផ្តល់ភាពកក់ក្តៅផង សំរាប់ខ្ញុំសូមមិនចូលបុណ្យជាមួយមនុស្សថ្លើមខ្មៅទេ បុណ្យខ្ញំបានធ្វើហើយ កំរងរូបថតផ្កា កោដិ និងបច្ច័យបាយសម្លសែនសំរាប់អាចារ្យ” ។

គួរឲ្យដឹងថា អាហុង ត្រូវបានមនុស្សភាគច្រើនស្គាល់ថា ជាក្មេងអនាថា និងត្រូវបានគេប្រើប្រាស់ឲ្យដើរលួចទ្រព្យសម្បត្តិអ្នកដទៃ ។ កាលពីប៉ុន្មានថ្ងៃមុននេះ គេក៏បានទទួលមរណភាពដោយសារករណីគ្រោះថ្នាក់រថយន្តកិន ៕

Advertisement