Connect with us

ព័ត៌មានជាតិ

ចាប់ពីថ្ងៃនេះតទៅ ផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញបើកដំណើរការវិញជាធម្មតាហើយ!

រាជធានីភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ នេះរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចចេញសេចក្ដីប្រកាសអនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្ម ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។

នៅក្នុងសេចក្ដីប្រកាសនោះក៏បានបញ្ជាក់ផងដែរថា គ្រប់អាជីវកម្មដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ដោយត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព​ ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការនែណាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

Advertisement