Connect with us

ព័ត៌មានជាតិ

សូមចូលរួមរំលែកមរណទុក្ខ! ព្រឹទ្ធាចារ្យវីរសិល្បករ ឯម ធាយ ទេវនាដនិម្មិតទទួលមរណភាពហើយ!

រាជធានីភ្នំពេញ ៖ បើយោងតាមការលើកឡើងរបស់ក្រុមព្រះសូរិយាបានបញ្ជាក់ថា ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពហើយនៅក្នុងវេលាម៉ោង ១២ៈ២០នាទី រំលងអាធ្រាត្រចូលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ នេះដោយជរាពាធ ក្នុងជន្មាយុ ៨៨ឆ្នាំ។

មហាជនកម្ពុជាបានចាត់ទុកមរណភាពរបស់ទេវនាដនិម្មិត ឯម ធាយ គឺជាការបាត់បង់វីរសិល្បកររបាំបុរាណខ្មែរដែលជាមរតកមនុស្សរស់ដ៏កម្របំផុតមួយរូបរបស់ប្រជាជាតិកម្ពុជាដែលបានរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងដែលបានបូជាអាយុជីវិតរបស់ខ្លួនបម្រើក្នុងវិស័យសិល្បៈរបាំខ្មែររហូតដល់វិនាទីចុងក្រោយនៃជីវិត៕

Advertisement