Connect with us

តារាជាតិ

ស្លុតចិត្ត! ក្រោយជាសះស្បើយពីកូវីដ១៩ សុគន្ធ នីសា ជ្រុះសក់ទាំងដុំៗគួរឱ្យបារម្ភ!

រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ នីសា ដែលកាលពីពេលកន្លងមកនាងត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ និងបានជាសះស្បើយឡើងវិញបន្ទាប់ពីព្យាបាលអស់រយៈពេលជាច្រើនថ្ងៃ។

ក៏ប៉ុន្តែថ្មីៗនេះ តារាស្រីខាងលើហាក់បង្ហាញការព្រួយបារម្ភថ្មីមួយក្រោយព្យាបាលជំងឺកូវីដ១៩ជា ដោយនាងជួបប្រទះបញ្ហាជ្រុះសក់ខ្លាំងស្ទើរតែមិនគួរឲ្យជឿ ជាពិសេសនាងបានបញ្ជាក់ថាអាការៈជ្រុះសក់របស់នាងនេះគឺពិតជាគួរឱ្យខ្លាចខ្លាំងមែនទែនហើយនៅរៀងរាល់ពេលដែលនាងកក់សក់ គឺសក់របស់នាងជ្រុះកាន់តែច្រើនឡើងៗថែមទៀតផង ហើយនេះក៏អាចជាមូលហេតុដែលនាងសម្រេចចិត្តកាត់សក់ នេះបើយោងតាមការបង្ហោះនៅលើ Story អ៊ីនស្តាក្រាមរបស់នាង៕

ទោះបីជាយ៉ាងនេះក្ដី បញ្ហាជ្រុះសក់នេះមិនមែនកើតឡើងតែទៅលើអ្នកនាង សុគន្ធ នីសា តែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែតារាចម្រៀងលោក ណុប ប៉ាយ៉ារិទ្ធិ អ្នកនាង កែវ ចាន់និមល រួមអ្នកបណ្តាអ្នកសិល្បករ សិល្បការិនីផ្សេងទៀតក៏ហាក់ជួបប្រទះបញ្ហាជ្រុះសក់នេះស្រដៀងទៅនឹងអ្នកនាង សុគន្ធ នីសា ដែរបន្ទាប់បពីពួកគេបានជាសះស្បើយពីជំងឺកូវីដ១៩៕

Advertisement