Connect with us

ព័ត៌មានជាតិ

ហានិភ័យ! ថ្មីៗនេះអ្នកជំងឺកូវីដ១៩ម្នាក់ទៅប្រើសេវាកម្ម កោសជប់ តាមបណ្តោយផ្លូវ៣៧១!

រាជធានីភ្នំពេញ ៖ ស្របពេលដែលជំងឺកូវីដ១៩កំពុងតែបន្តរីករាលដាលកាន់តែខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ជាពិសេសការរកឃើញចំនួនអ្នកឆ្លងជំងឺកូវីដ១៩ហាក់នៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយហាក់មិនទាន់មានការធ្លាក់ចុះនៅឡើយនោះទេ។

ជាមួយទិន្នន័យអ្នកឆ្លងកាន់ច្រើន ខណៈដែលប្រជាពលរដ្ឋមួយចំនួនក៏នៅតែបន្តរក្សាអនាម័យ និងរក្សាគម្លាតសុវត្ថិភាពនោះ ក៏នៅមានបណ្តាជនខ្លះហាក់មិនគោរពតាមវិធានការរាជរដ្ឋាភិបាលដូចគ្នាដែរ ជាពិសេសនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ នេះអាជ្ញាធរបានប្រកាសបញ្ជាក់ថាមានអ្នកជំងឺកូវីដ១៩ម្នាក់បានទៅប្រើសេវាកម្មកោសជប់ នៅតាមបណ្តោយផ្លូវ ៣៧១ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១។

អាជ្ញាធរបានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដទៃផ្សេងទៀតដែលធ្លាប់បានទៅផ្តល់សេវាកម្មនៅទីតាំងខាងលើ និងមានអាការៈសង្ស័យសូមទៅធ្វើតេស្តសំណាកដើម្បីស្វែងរកជំងឺកូវីដ១៩៕

Advertisement