Connect with us

ព័ត៌មានជាតិ

ទេវនាដ និមិត្ត ឯមធាយ ធ្លាប់បានពោលថា មិនទាន់មានអ្នកណាយកចំណេះដឹងពីខ្ញុំអស់នៅឡេីយទេ!

រាជធានីភ្នំពេញ ៖ ព្រឹទ្ធាចារ្យ ឯមធាយ ត្រូវបានគេស្គាល់ថាជាវិរសិល្បការិនីដ៏ឆ្នេីមផ្នែករបាំព្រះរាជទ្រព្យ និង ចំរៀងមហោរី។ ខណះដែលនៅឆ្នាំ២០១២លោកយាយ ឯមធាយ ទទួលគោរមងារជា ទេវនាដនិមិត្ត ឯមធាយ ពីព្រះករុណានរោត្តម សីហមុន្នី ព្រះមហាក្សត្រកម្ពុជា ហេីយនៅឆ្នាំ២០១៨ លោកយាយ ឯមធាយ បានទទួលងារ ជាមរកតរស់ ផ្តល់ជូនដោយក្រសួងវប្បធម៍ និងវិចិត្រសិល្បះ និងអង្គការយូនីស្គូ។

ចាប់តាំងពីឆ្នាំ១៩៩០ មកក្នុងនាមជាគ្រូបង្រៀនរាំរបាំបុរាណខ្មែរ លោកយាយ ឯមធាយ បានបង្ហាត់បង្រៀនដល់សិល្បករខ្មែរជាច្រេីននាក់។ ក្រៅពីធ្វេីជាសាស្ត្រាចារ្យរបាំបុរាណខែ្មរក្នុងក្របខ័ណ្ឌក្រសួងវប្បធម៍និងវិចិត្រសិល្បះ បង្រៀននៅសកលវិទ្យាល័យភូមន្ទសិ់ល្បះ លោកយាយ ឯមធាយ ក៏ជាអតីត គ្រូមហោរីបង្រៀនដល់លោក សុីន សុីសាមុត និង លោកសុះ មាច ជាដេីម។ ស្ថិតក្នុងវ័យ ៨៨ឆ្នាំ លោកយាយ មានជំងឺប្រចាំកាយ ដោយរោគរលាកតំរង់នោម និងខ្វះឈាមក្រហម ស្របពេលដែលកំលាំងកាយកាន់តែថមថយពីមួយថ្ងែទៅមួយថ្ងែ ហេីយបានទទួលមរណភាពនៅថ្ងែទី១៥ខែមិថុនាឆ្នាំ២០២១នេះ។

លោកយាយ ធ្លាប់បានប្រាប់បណ្តាញសារពត៌មានក្នុងស្រុកថា តាំងពីលោកយាយអាយុ៧ឆ្នាំ រហូតមកដល់វ័យ៨៨ឆ្នាំ លោកយាយនៅតែចង់ចាំរបាំខ្មែរដែលបានហាត់រៀនជានិច្ច មិនថាចលនាដែ ចលនាជេីង ចលនាក ក្រសែភ្នែក និងចលនាដងខ្លួននានា។ លោកយាយបានផ្តាំថា ខ្ញុំស្តាយណាស់ ដែលមានកន្លែងហាត់រៀនហេីយ តែមិនសូវមានអ្នកទៅហាត់ លោកយាយ ស្តាយណាស់ ព្រោះមិនទាន់មានអ្នកណាយកចំនេះដឹងការរាំរបាំអស់ពីខ្លួនខ្ញុំទេ។ ការប្រឹងប្រែងក្នុងមួយជិវិតនេះ គឺដេីម្បីចង់ពិភពលោកបានស្គាល់កាន់តែច្បាស់ និងលេីកស្ទួយដល់វិស័យរបាំបុរាណខ្មែរ អោយនៅតែល្បីល្បាយជាដរាប និងសូមលេីកទឹកចិត្តដល់ប្រជាជនខ្មែរ ងាកមករៀនរបាំខ្មែរដេីម្បីជាប្រយោជន៌ដល់ប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ៕

Advertisement