Connect with us

តារាជាតិ

ឌី សូនីតា បង្ហាញការហួសចិត្តក្រោយលេចឮព័ត៌មានថា ខ្លួន និងគង់ ចាន់ស្រីមុំ ពាក់មុខខ្លាដាក់គ្នា!

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅនេះមានបណ្តាញសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយពីជម្លោះរបស់អ្នកនាង គង់ ចាន់ស្រីមុំ ជាមួយនឹងអ្នកនាង ឌី សូនីតា ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គម ក៏ដូចជាបង្កការងឿងឆ្ងល់ទៅដល់បណ្តាអ្នកសិល្បៈជាខ្លាំង ខណៈមុននេះអ្នកនាង ឌី សូនីតា បានបង្ហោះសារហួសចិត្តទៅកាន់សារព័ត៌មានក្នុងស្រុកនោះទៅវិញ។

អ្នកនាង ឌី សូនីតា បានលើកឡើងថា ខ្លួន និងអ្នកនាង គង់ ចាន់ស្រីមុំ គឺមានដែលមានពាក់មុខខ្លាដាក់គ្នាដូចការចុះផ្សាយនោះឡើយ ដោយក្នុងសារទាំងស្រុងនោះបានបញ្ជាក់ថា «យី….ពាក់មុខខ្លាទៅណាលោកព្រះហើយ មើលមិចចេញមុខខ្លានែក???? មុខគ្នាឡើងមូលដូចព្រះច័ន្ទពេញវង្ស😁 រូបថតតាំងពីម៉ាក់អាស្មាយ៍ពោះធំណាអ្នក!! មើលអ្នកបងអ្នកអូនគេផងចាស។ ឈ្លោះគ្នាពីអង្កាលលោកព្រះ មិចសាមុីខ្លួនគេមិនដឹង? បងមុំឆាតមកខ្ញុំទាំងព្រឹកនែក អ្នកអូនអើយយើងឈ្លោះគ្នាពីអង្កាល់?😂😅🙄🙄🙄
ពួកខ្ញុំមួយថ្ងៃៗរកសុីរវល់រកតែពេលជួបគ្នាមិនបាន ជំនាន់កូវីដអ៊ុំគេរកតែមកលេងក្មួយគេក៏មិនហ៊ាន ហើយចុះពូសារពត៍មានឯងទំនេរពេកក៏អី ខ្វះរឿងចុះមែន? រឺក៏ឃើញពួកខ្ញុំស្ងាត់ហើយចង់អោយពួកខ្ញុំល្បី😳😳 យី….អត់ប្រយោជន៍»។

គួបញ្ជាក់ផងដែរថា ក្រោយ​តារា​ស្រីខាងលើនេះបានស្រាយ​នូវ​មន្ទិល​សង្ស័យ​​រួច​ ហ្វេន​ៗ​បាន​ចូល​មក​និយាយ​រៀបរាប់​ក្រោម​ការផុស​នោះ​​ សម្ដែង​ការ​រីករាយ​ដែល​តារា​ទាំង​ពីរ​ដួង ​មិន​បាន​មាន​បញ្ហា​ទាស់ទែង​ខ្វែង​គំនិត​គ្នា​ ដូច​អ្វី​ដែល​សារព័ត៌មាន​បាន​លើក​ឡើងនោះឡើយ​៕​

Advertisement