Connect with us

តារាជាតិ

អ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង! ក្រោយពេល លីវ ជីលី តុបតែងខ្លួនបែបនេះ មើលមួយភ្លែតស្មានតែតារាប៉ែកអ៊ឺរ៉ុប!

រាជធានីភ្នំពេញ ៖ ប្រិយមិត្តទស្សនិកជន ក៏ដូចជាបណ្តាអ្នកដែលគាំទ្រវិស័យបវរកញ្ញាកម្ពុជាប្រាកដជាបានស្គាល់រួចមកហើយពីកញ្ញា លីវ ជីលី ម្ចាស់ម្កុដ Miss Grand Cambodia 2020 និងជាបេក្ខនារីតំណាងឲ្យកម្ពុជាដំបូងដែលបានឈានជើងចូលដល់វគ្គ Top21 ក្នុងកម្មវិធី MGI 2020 ផងដែរ ហើយនេះក៏ជាមោទកភាពមួយដែលកញ្ញា បានពាំនាំមកកាន់កម្ពុជាផងដែរ។

តួយ៉ាង ក្រោយពេលការប្រកួតបានកន្លងផុតទៅ និងក្រោយពេលដែល លីវ ជីលី បានវិលត្រឡប់មកកាន់មាតុប្រទេសវិញឃើញថានាងហាក់មមាញឹកជាខ្លាំងជាមួយនឹងការថតម៉ូដសំលៀកបំពាក់ ជាពិសេសគេសង្កេតឃើញថានាងហាក់ដូចជាមានសម្រស់កាន់តែស្រស់ស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឲ្យបណ្តាហ្វេនៗៗរបស់នាងហាក់នឹកស្មានមិនដល់ថានាង Update ខ្លួនបានដល់ថ្នាក់នេះសោះ។

ថ្មីៗនេះ លីវ ជីលី បានតុបតែងខ្លួនប្លែកមួយបែប ដោយបានពាក់សក់ខ្លីនិងស្ទាយល៍ផាត់មុខបែបអ៊ឺរ៉ុប ធ្វើឲ្យអ្នកគាំទ្រគិតថាមើលមួយភ្លែតគឺសហរដៀងជាមួយនឹងតារាចម្រៀង Lady Gaga ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំសហរដ្ឋអាមេរិកផងដែរ៕

Advertisement