Connect with us

ព័ត៌មានកីឡា

Ronaldo រកបាន២គ្រាប់ បំបែកកំណត់ត្រាថ្មីនៅ Euro

ខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus រកបាន២គ្រាប់អោយព័រទុយហ្គាល់ ក្នុងជំនួបជាមួយក្រុមហុងគ្រី នៅក្នុងប្រកួតដំបូងព្រឹត្តិការណ៍ Euro។May be an image of 1 person, playing football, grass and text that says 'RONALDO 7 HR'

ក្រុមទាំងពីរសម្រុកគ្នាយ៉ាងខ្លាំងនៅវគ្គទីមួយ ក៏ប៉ុន្តែមិនមានគ្រាប់បាល់នោះទេ។ លុះឈានដល់ចុងវគ្គទី ២ ទើបព័រទុយហ្គាល់រកបាន៣គ្រាប់ផ្ទួនៗ ដោយថ្វីជើងកីឡាករ Raphael Guerriero និង Ronaldo ធ្វើបាន២គ្រាប់ម្នាក់ឯង។May be an image of 3 people, people playing sports and outdoors

២គ្រាប់នេះគ្រប់គ្រាន់អោយ Ronaldo បំបែកកំណត់ត្រាមួយ ក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ Euro ពោលគឺ ១១គ្រាប់ ឈរពីលើវីរបុរសរបស់បារាំងលោក Platini ដែលធ្វើបាន ៩គ្រាប់៕

ប្រភព: EURO

Advertisement