Connect with us

ព័ត៌មានជាតិ

ម្ដងនេះធ្ងន់ធ្ងរ! ខណៈអាជ្ញាធរខេត្តកោះកុងរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ទៅជាង ៦០នាក់!

ខេត្តកោះកុង ៖ បើយោងតាមការចេញសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកោះកុងនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ នេះបានបញ្ជាក់ថា បើយោងលទ្ធផលនៃការវិភាគសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ១៩បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន ៦២នាក់ ដែលក្នុងនោះមានស្រ្តីចំនួន ៤០នាក់ផងដែរ។

អាជ្ញាធរខេត្តកោះកុង ក៏បានបន្ថែមការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយនឹងបុគ្គលឆ្លងកូវីដ១៩ខាងលើសូមប្រញាប់ដាក់ខ្លួននៅដាច់ដោយឡែកពីគេ និងត្រូវទៅធ្វើតេស្តសំណាកឲ្យបានរួសរាន់បំផុតប្រសិនបើមានអាការៈសង្ស័យណាមួយកើតឡើង។

អាជ្ញាធរក៏បញ្ជាក់ថាសូមឲ្យប្រជាពលរដ្ឋមេត្តាយកចិត្តទុកដាក់តាមដានសុខភាពខ្លួនឲ្យបានខ្ជាប់ខ្លួន និងត្រូវគោរពតាមវិធានការក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់រាជរដ្ឋាភិបាល ដែលមាន ៣កុំនិង៣ការពារឲ្យបានគ្រប់ៗគ្នា ដើម្បីចៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

Advertisement