Connect with us

តារាជាតិ

តារាសម្តែង អេដវីន លើកដៃវាយសង្សារយ៉ាងដំណំ ខណៈលោកថាតាមទាន់ពេលនាងនៅជាមួយប្រុសផ្សេង!

រាជធានីភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ខ្លះៗរួចមកហើយពីតារាសម្តែងប្រុសលោក មាស យិតឧស្សាហ៍ ហៅ អេដវីន ដែលតារារូបនេះតែងតែបង្ហាញពីទំនាក់ទំនងផ្អែមល្ហែមរបស់ខ្លួនជាមួយនឹងគូស្នេហ៍ដែលជាអ្នកមេម៉ាយរូបស្រស់គឺ អ្នកនាង សុទ្ធ បញ្ចកា ខណៈស្រាប់តែមួយរយៈចុងក្រោយនេះអ្នកមេម៉ាយរូបនេះបានបង្ហោះពីរូបភាពស្នាមជាំលើដងខ្លួន រួមទាំងបង្ហោះសារយ៉ាងឈឺចាប់មួយចំនួនផងដែរ។

អ្នកនាង សុទ្ធ បញ្ចកា បានបង្ហោះសារកាលពីរាត្រីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ នេះថា «ខ្ញុំមនុស្សមិនមែនសត្វទេ ហេតុអីវាយខ្ញុំដល់ថ្នាក់នេះ ? អេដវីន ចាំទទួលអីដែរនាក់ធ្វើដាក់ខ្ញុំថ្ងៃនេះទៅ! ទ្រាំយូរហើយ គួរដល់ពេលដែលឈប់លាក់រឿងពិតហើយ ! ស្រលាញ់ខ្ញុំណាស់ តែ ពេលខឹង ពេលឈ្លោះ មិនដែលនិយាយហេតុផល ខឹងវាយ ខឹងវាយ …. ហេតុអីដំបូងល្អម្ល៉េះ តែចុងក្រោយ ធាតុពិតក៏ចេញមក! ចាំពេលផ្លូវចិត្តខ្ញុំល្អជាងនេះ ខ្ញុំ អោយបង ស្គាល់ បញ្ចកា មួយនេះ ច្បាស់ …. ខ្ញុំមានតំលៃជាមនុស្ស មិនមែន ខឹងវាយ ខឹងវាយដូចសត្វធាតុចឹងទេ! ពេលស្រលាញ់ខ្ញុំ លះបង់គ្រប់យ៉ាង តែលទ្ធផលទទួលបាន គឺ ភាពមិនទុកចិត្ត ធ្វើបាបផ្លូវកាយ ផ្លូវចិត្ត! អស់ពេល អោយបកក្រោយហើយ អេដវីន ! U will see the real monster of me»។

បន្ទាប់ពីសារនោះបានបង្ហោះរួចលោក អេដវីន ក៏បានចូលទៅខំមិនថា «ស្រឡាញ់ខ្ញុំ? ពាក្យហ្នឹងគួរតែខ្ញុំជាអ្នកនិយាយទេ​ ខ្ញុំស្រឡាញ់អ្នកពេក ទុកចិត្តអ្នកពេក បានអ្នកយកប្រុសមកដេកដល់ផ្ទះចឹងមែន?»

ស្រាប់តែនៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ នេះ អ្នកនាង សុទ្ធ បញ្ចកា បានច្រានចោលការចោទប្រកាន់ខាងលើ របស់លោក អេដវីន ដោយនាងបញ្ជាក់ថា បុរសដែល អេដវីន បានឃើញនៅក្នុងបន្ទប់ជាមួយខ្លួននោះគឺជាគ្រូពេទ្យប្រចាំកាយដែលមកមើលជំងឺនាងជាប្រចាំ ហើយនៅពេលនោះក៏នៅជាមួយកូនស្រីរបស់ខ្លួនផងដែរ៕

Advertisement