ការប្រកួតជម្រុះ World Cup 2022 ដែលកាតាធ្វើជាម្ចាស់ផ្ទះនោះ ពេលនេះនៅតំបន់អាសុីបានឈានដល់ចូលជុំទី ៣ ហើយ ដោយមាន ១២ប្រទេស។
ក្នុងចំណោម ១២ប្រទេសនោះ មាន៧ប្រទេសជាអ្នកឈរកំពូលតារាងនៅពូលនីមួយៗ ចំណែក៥ប្រទេសទៀតជាក្រុមលេខ ២ល្អ។ នេះជាប្រវតិ្តសាស្ត្រថ្មីសម្រាប់វៀតណាម ដែលអាចឈានដល់ការប្រកួតជម្រុះជុំទី ៣ នេះ។ វៀតណាមឡើងមកក្នុងនាមជាក្រុមលេខ ២ ល្អ នៅក្នុងពូល G។
ការចាប់ឆ្នោតបែងចែងពូលនៃជុំទី ៣នេះ នឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែមិថុនា ខាងមុខនេះ ដោយ ១២ប្រទេសនេះ នឹងបែងចេកជា ២ពូល។
១២ប្រទេសនោះរួមមាន:
ផត 1: អ៊ីរ៉ង់ និង ជប៉ុន
ផត 2:កូរ៉េខាងជើង និង អូស្ត្រាលី
ផត 3: អារ៉ាប៊ីសាអូឌីត និង អ៊ីរ៉ាក់
ផត 4: អារ៉ាប់រួម និង ចិន
ផត 5:សុីរុី និង អូម៉ង់
ផត 6: លីបង់ និង វៀតណាម
ប្រភព: ASEAN FOOTBALL