Connect with us

តារាជាតិ

ក្រោយបែកធ្លាយថា រ៉ូស ធ្លាប់គេងជាមួយ អេដវីន ញឹកញាប់ ពេលនេះម្ចាស់ខ្លួនចេញមុខបកស្រាយហើយ!

រាជធានីភ្នំពេញ ៖ ភ្លើងស្នេហ៍រកាំរកូសរបស់តារាសម្តែងលោក អេដវីន ជាមួយនឹងអ្នកនាង សុទ្ធ បញ្ចកា បានធ្វើឲ្យបណ្តាមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលលេចធ្លាយព័ត៌មានថា អេដវីន ធ្លាប់មានទំនាក់ទំនងស៊ីជម្រៅជាមួយនឹងកញ្ញា An Na Rose នេះបើយោងតាមការបង្ហោះសាររបស់អ្នកនាង សុទ្ធ បញ្ចកា។

ក្រោយពេលបែកធ្លាយ និងលេចឮព័ត៌មានអាស្រូវខាងលើនេះរួច កញ្ញា រ៉ូស ក៏បានចេញមុខមកបញ្ជាក់ថា «សូមបញ្ឈប់ការផុស ដែរប៉ះពាល់ជាមួយកិត្តិយស កេរ្តិ៍ឈ្មោះរបស់នាងខ្ញុំ, វាជាសិទ្ធបុគ្គលរបស់មនុស្សម្នាក់ៗដែរត្រូវមាន Personal private រៀងៗខ្លួន ទោះប្បីជាខ្ញុំធ្លាប់មាន រឺក៏មិនធ្លាប់មានទំនាក់ទំនងជាមួយ “អេតវីន” ក៏ដោយ ក៏អ្នកគ្មានសិទ្ធមកបង្ហោះរឿង Personal private របស់ខ្ញុំជាសាធារណៈបែបនេះដែរ, ហេីយមួយវិញទៀត ខ្ញុំពុំធ្លាប់ដែលមានទំនាស់ ឈ្លោះពាក្យសម្តី រឺស្នេហាត្រីកោណ ដណ្តេីមគ្នាជាមួយអ្នកឡេីយ.. ដូចនេះសុំធ្វេីលុបការបង្ហោះបរិហាកេរ្តិ៍មកលេីរូបខ្ញុំ ព្រោះអ្វីដែរអ្នកកំពុងធ្វេីវាប៉ះពាល់ដល់សិទ្ធបុគ្គលយ៉ាងធ្ងន់ធ្ងរ ខ្ញុំអាចដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់បាន សង្ឃឹមថាយល់ អរគុណ»៕

Advertisement